ជួយ​ទិញ​អាវយឺត​កូន​ខ្មែរ​នៅ​​ពិព័រណ៍​ ITET យក​ថវិកា​ទៅ​អភិវឌ្ឍ​កម្មវិធី​ក្តារចុច​លើ Android

  • 2014-11-16 00:17:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក គ្រុយ វណ្ណា ដែល​ជា​អ្នក​បង្កើត​ក្តារ​ចុច​ឆ្លាត​វៃ​សម្រាប់​ប្រើ​នៅ​លើ iOS បាន​ចូលរួម​​ពិព័រណ៍ ITET 2014។ អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ឱកាស​នោះ លោក​មាន​អាវយឺត​ដ៏​ស្រស់​ស្អាត​ដែល​មាន​រចនា​អក្សរ​ខ្មែរ ក្តារ​ចុច​ឆ្លាត​វៃ ដើម្បី​លក់​ជូន​ប្រិយមិត្ត​ដែល​បាន​ចូលរួម​នៅ​ក្នុង​ពិព័រណ៍។

 

 

លោក​គ្រុយ វណ្ណា បាន​ឲ្យ​ដឹង​ថា ក្នុង​ឱកាស​ពិព័រណ៍ ITET 2014 លោក​​មាន​​​អាវ​យឺតដ៏​ស្រស់​ស្អាត​​​​ដែល​មាន​រចនា​អក្សរ​ខ្មែរ ​ក្តារ​ចុច​ឆ្លាត​វៃ​ ​ជា​កម្មវិធី​ដែល​លោក​បាន​បង្កើត​នៅលើ iOS ដើម្បី​លក់​​ជូន​​ដល់​ប្រិយមិត្ត​​ដែល​ចូលរួម​ទស្សនា​ពិព័រណ៍​​រយៈ​ពេល ៣ ថ្ងៃ។ លោក​ថា ​ថវិកា​បាន​​ពី​ការ​លក់​អាវយឺត​នេះ លោក​នឹង​យក​​ចំណាយ​លើការ​អភិវឌ្ឍ​កម្មវិធី​ក្តារ​ចុច​ឆ្លាត​វៃ​ ដែល​លោក​គ្រោង​ធ្វើ​នៅ​លើ Android។

 

ក្នុង​រយៈ​ពេល​ជិត​ពីរ​ថ្ងៃ​​នៃ​ការ​តាំង​ពិព័រណ៍ អាវ​យឺត​ដែល​លោក​គ្រុយ វណ្ណា លក់​បាន​តែ​ជាង ២០ អាវ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​លោក​សង្ឃឹម​តាម​រយៈ Sabay ប្រិយមិត្ត​នឹង​ចាប់​អារម្មណ៍ និង​ជួយ​ទិញ​កាន់​តែ​ច្រើន។

 

ប្រិយមិត្ត​និង​មិត្ត​យុវវ័យ​បើ​​ចាប់​អារម្មណ៍ អាច​មករក​ទិញ​បាន​អាវយឺត​ក្តារ​ចុច​ឆ្លាត​វៃ ដែល​ដាក់​លក់​នៅក្នុង​ពិព័រណ៍ ITET រយៈ​ពេល ៣ ថ្ងៃ​នៅ​​សាល​ពិព័រណ៍​កោះពេជ្រ ឬ​ក៏​អាច​ទំនាក់ទំនង​តាម​លេខ​ទូរសព្ទ ០១១ ៩៥៥ ៥៩៥៕

 

លោក គ្រុយ វណ្ណា ​និស្សិត​ខ្មែរ​រៀន​នៅ​​ប្រទេស​ជប៉ុន​បាន​បង្កើត​ក្តារ​ចុច​ថ្មី​មួយ​ ដែល​អាច​​ធ្វើ​ឲ្យ​ការ​សរសេរ​អក្សរ​ខ្មែរ​នៅ​លើ​ទូរសព្ទ​​កាន់​តែ​លឿន​ជាង​មុន។ កម្មវិធី​នេះ​មាន​ឈ្មោះ​ថា “ក្ដារ​ចុច​ឆ្លាត​វៃ” ដែល​​ដាក់​ឲ្យ​​ប្រើ​ប្រាស់​​នៅ​លើ iOS 8។ ក្រោយ​ពេល​ទទួល​បាន​ជោគជ័យ​ និង​គាំទ្រ​ពី​ប្រិយមិត្ត លោកកំពុង​មាន​គម្រោង​​អភិវឌ្ឍន៍​ក្តារ​ចុច​ឆ្លាត​វៃ​នេះ​​​​នៅ​លើ​ Android ​បន្ត​ទៀត​នៅ​ពេល​ឆាប់ៗ​នេះ។

 

លោក​បញ្ជាក់​ថា សម្រាប់ក្តារ​ចុច​ឆ្លាត​វៃ​ដែល​លោក​គ្រោង​ធ្វើ​នៅ​លើ Android នៅ​ពេល​បញ្ចប់​ នឹង​ដាក់​ឲ្យប្រិយមិត្ត​ទាញ​យក​ទៅ​ប្រើប្រាស់​ដោយ​សេរី៕

 

អត្ថបទពេញនិយម