Dele Alli បាន​ចុះ​កុងត្រា​ថ្មី​ជាមួយ​ Spurs

  • 2018-10-30 12:33:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​អង់គ្លេស​ Dele Alliបាន​យល់​ព្រម​បន្ត​កុងត្រា​ថ្មី​របស់​ខ្លួន​រយៈពេល​ ៦​ឆ្នាំ​រហូត​ដល់​ឆ្នាំ​ ២០២៤ ជាមួយ​ក្លឹប​នៃ​ក្របខ័ណ្ឌ​លីគ​កំពូល​អង់គ្លេស​ Tottenham Hotspur។​ យ៉ាងណា​ក៏​ដោយ​ ក្លឹប​​មិន​បាន​បញ្ចេញ​តម្លៃ​ប្រាក់​ឈ្នួល​លើ​ការ​នឿយហត់​របស់​កីឡាករ​ទេ​។

កីឡាករ​រូប​នេះ​បាន​ផ្ទេរ​ពី​ក្លឹប​ MK Dons ដែល​ជា​ក្លឹប​ថ្នាល​របស់​ខ្លួន​ក្នុង​តម្លៃ​ ៥​លាន​ផោន(ត្រូវ​នឹង​ជាង​ ៦​លាន​ដុល្លារ​) នៅ​ក្នុង​ឆ្នាំ​ ២០១៥​។ ចាប់​តាំង​ពី​ពេល​នោះ​មក រូប​គេ​បាន​បង្ហាញ​ខ្លួន​ ១៥៣​ដង​ឲ្យ​ Spurs ព្រម​ទាំង​រក​គ្រាប់​បាន​ ៤៨​គ្រាប់​ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ ៤១​ដង​។

កីឡាករ​វ័យ​២២​ឆ្នាំ​រូប​នេះ​ដែរ​ ក៏​ធ្លាប់​ឈ្នះ​ពាន​កីឡាករ​ក្មេង​ជាង​គេ​ក្នុង​ Premier League(PFA Young Player of the Year) ២​ដង​ ក្នុង​២​រដូវ​កាល​ដំបូង​របស់​ខ្លួន​ (២០១៥/១៦ និង​ ២០១៦/១៧) ។ក្នុង​កំឡុង​ ២​រដូវ​កាល​ដំបូង​ រូប​គេ​ក៏​ជាប់​ក្នុង​បញ្ជី​ក្រុម​ Premier League ប្រចាំ​ឆ្នាំ ទាំង​២​លើក​ផង​ដែរ។

ចំណែក​ឯ​ក្នុង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​វិញ​ Dele Alli បាន​បង្ហាញ​ទៀងទាត់​ចាប់​ពី​ផ្ទេរ​មក​ Spurs មក​។​ មក​ទល់​ពេល​នេះ​ ខ្សែ​បម្រើ​រូប​នេះ​ បាន​រក​គ្រាប់​បាល់​បាន​ ៣​គ្រាប់​ និង​បង្ហាញ​ខ្លួន​ឲ្យ​អង់គ្លេស​ ៣១​លើក​ ដោយ​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ​ដូច​ជា​ UEFA Euro ឆ្នាំ ២០១៦​នៅ​ប្រទេស​បារាំង​ ហើយ​និង​ FIFA World Cup ឆ្នាំ​ ២០១៨​ក្នុង​ទឹកដី​រុស្ស៊ី​ ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី