ត្រៀមអាវរងារ! អាកាសធាតុកម្ពុជានឹងចុះត្រជាក់ ក្រោយខ្យល់មួយ រសាត់ពីសមុទ្រចិន

  • 2018-10-31 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាកាសធាតុ​កំពុង​ចុះ​ត្រជាក់ ខណៈ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ​បាន​ជូន​ដំណឹង​ពី​មូលហេតុ​ថា​ ប្រទេស​កម្ពុជា​កំពុង​បន្ត​រង​ឥទ្ធិពល​ខ្យល់​បក់​មួយ​ពី​ទិសខាងកើត (សមុទ្រ​ចិន​ខាងត្បូង) រយៈពេល​ពេល​១​សប្តាហ៍​នេះ​។

ទំព័រ​ហ្វេសប៊ុក ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ចុះ​ផ្សាយ​ថា ឥទ្ធិពល​១​នេះ នឹង​ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន នៃ​ប្រទេស​កម្ពុជា​ រង​អាកាសធាតុ​ចុះ​ត្រជាក់ សីតុណ្ហភាព​អប្បបរមា ១៩អស្សារ ដល់ ២១អស្សារ នៅ​តាម​ខេត្ត​ព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង មណ្ឌលគិរី និង​ខេត្ត​រតនគិរី ចាប់​ពីថ្ងៃទី១ ដល់​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ២០១៨ស្អែកនេះ។

សូម​បញ្ជាក់​ថា ក្រៅ​ពី​នេះ​ក៏​មាន​តំបន់​ដទៃ​ទៀត នៃ​ប្រទេស​កម្ពុជា​ ក៏​នឹង​រង​ឥទ្ធិពល​ខ្យល់​បក់​នេះ ផង​ដែរ។ សូម​អាន​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ខាងក្រោម។

អត្ថបទ៖ ពៅ រក្សា