គ្រាន់តែខោអាវស្វា យូរីសុខចិត្តចាយប្រាក់អស់ច្រើនជាងសម្លៀកបំពាក់ខ្លួនឯងទៀត
- 2018-10-31 04:57:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាន់តែខោអាវស្វា យូរីសុខចិត្តចាយប្រាក់អស់ច្រើនជាងសម្លៀកបំពាក់ខ្លួនឯងទៀត
ចន្លោះមិនឃើញ
តារាចម្រៀងនិយមស្ទីលប្លែកៗ កញ្ញា យូរី ទើបបញ្ចេញបទចម្រៀងថ្មីញាក់មួយបទ "ស្វាបាប៊ូ" ធ្វើឲ្យប្រិយមិត្តចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្នុងវីដេអូចម្រៀងនេះ ទស្សនិកជនអស់សំណើចនឹងកាយវិការរបស់ស្វា ដែលយូរី យកមកសម្ដែងជាមួយ។ អ្វីកាន់តែចាប់អារម្មណ៍ទៀតនោះ គ្រាន់តែស្វាបាប៊ូនេះ យូរី ចំណាយប្រាក់អស់ច្រើនជាងតម្លៃតុបតែងរបស់ខ្លួនថែមទៀត។
តារាចម្រៀងនៅផលិតកម្មសាន់ដេ បញ្ជាក់ថា ទាំងស្រោមមុខ ស្រោមដៃ និងខោអាវស្វា ត្រូវកុម៉ង់ពីក្រៅប្រទេសជាង២ខែ ទើបមកដល់ ។ និយាយពីតម្លៃវិញ បើរាប់ត្រួសៗអស់ជាង៥០០ដុល្លារ ថ្លៃជាងសម្លៀកបំពាក់យូរី ស្លៀកពេលថត MV នេះទៀត។ "ខោអាវយូរីមិនសូវអស់ប៉ុន្មានទេ អស់ច្រើនលើស្វាតែម្ដង ព្រោះត្រូវកុម៉ង់ពីក្រៅប្រទេស ដោយសារចង់ឲ្យមើលទៅប្លែក"។ កញ្ញា យូរី បញ្ជាក់។
ចំពោះសម្លៀកបំពាក់របស់តារាស្រីសាច់សខ្ចី រូបនេះ ច្នៃម៉ូដដោយ អ៊ី របស់ខ្លួនផ្ទាល់តែម្ដង ម្ល៉ោះហើយមិនសូវជាចំណាយច្រើននោះទេ។ សម្រាប់បទថ្មីនេះ មានឈុតឆាកថតយកទិដ្ឋភាពនៅក្នុងព្រៃ និងមានស្ទីលរាំញាក់ប្លែកភ្នែក សម្តែងជាមួយស្វា ដែលធ្វើឲ្យទស្សនិកជន ពិតជាប្លែកមិនខាន៕