អត្ថន័យ​ពាក្យ​​មួយ​ចំនួន Gamer និយម​ប្រើ​

  • 2018-10-31 06:59:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​ហ្គេម (Gamer) ​ភាព​ច្រើន​និយម​ប្រើ​ពាក្យ​កាត់ ដើម្បី​អាច​ផ្ដល់​ដំណឹង​ដល់​ដៃ​គូ​ក្នុង​ហ្គេម​បាន​លឿន។ ខាង​ក្រោម​នេះ​ជា​​អត្ថន័យ​នៃ​ពាក្យ​កាត់​មួយ​ចំនួន​ ដែល​​អ្នក​លេង​ហ្គេម​ឧស្សាហ៍​ប្រើ​ប្រាស់ ៖

  • AFK ៖ មក​ពី​ពាក្យ​ថា​ Away From Keybaord។ Gamer ​ប្រើ​ពាក្យ​ AFK ដើម្បី​បញ្ជាក់​ថា​រូប​គេ​មិន​​បាន​លេង​ហ្គេម​នោះ​ទេ គ្រាន់​តែ​បើក​ហ្គេម​ចោល​ប៉ុណ្ណោះ។

  • GLHF ៖​ មក​ពី​ពាក្យ​ Good Luck Have Fun ​ប្រើ​នៅ​ពេល​ចាប់​ផ្ដើម​លេង​ហ្គេម ដែល​មាន​ន័យ​ថា​សំណាង​ល្អ លេង​ឲ្យ​សប្បាយ​ចុះ។

  • ​​​BRB ៖ ​មក​ពី​ពាក្យ​ថា​ Be Right Back មាន​ន័យ​ថា​នឹង​ត្រឡប់​មក​លេង​វិញ​ឆាប់ៗ។

  • TLDR ៖ មក​ពី​ពាក្យ​ថា Too long, didn't read មាន​ន័យ​ថា​ សរសេរ​វែង​ពេក​ខ្ជិល​អាន។

  • Lag ៖ មាន​ន័យ​ថា​​បញ្ហា​អ៊ីនធឺណិត​ធ្វើ​ឲ្យ​ហ្គេម​ដើរ​យឺត ហើយ​នេះ​ជា​​លេស​ដែល​​អ្នក​ចាញ់​ហ្គេម​ឧស្សាហ៍​ប្រើ​ជាង​គេ។

  • Pro ៖ អ្នក​ដែល​មាន​ទឹកដៃ​ខ្លាំង​ក្នុង​ការ​លេង​ហ្គេម ឬ​មាន​បទពិសោធន៍​យូរឆ្នាំ។

​- Noob ឬ Newbie ៖ ​ចង់​សំដៅ​លើ​អ្នក​​លេង​ម្នាក់​ណា​ដែល​មាន​ទឹក​ដៃ​មិន​ល្អ ឬ សំដៅ​លើ​អ្នក​ដែល​ទើប​លេង​ហ្គេម​ថ្មីៗ។

  • Trolling ៖ ​​មាន​ន័យ​ថា​ការ​​ធ្វើ​អាកប្បកិរិយា​ប្លែកៗ​ក្នុង​ហ្គេម ហើយ​​ទង្វើ​ Trolling នេះ​មិន​សូវ​មាន​អ្នក​ពេញ​ចិត្ត​ប៉ុន្មាន​ឡើយ។

  • Feed ៖ ពាក្យ​នេះ​និយាយ​ឲ្យ​ Gamer ណា​ដែល​​ស្លាប់​ច្រើន​លើក​ជាង​គេ​ក្នុង​ហ្គេម ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន។​​​​

  • Farming ៖ មាន​ន័យ​ថា​ការ​រក​លុយ​ដើម្បី​ទិញ​​របស់របរ​ ដូច​ជា​វាយ​សត្វ​ក្នុង​ជំរំ​ជា​ដើម៕

ចុចអាន៖

​​​​​

ប្រភព៖ Gamer Anax   ប្រែ​សម្រួល៖ សុខហេង