កូរ៉េខាងជើង ត្រៀមខ្លួនឲ្យអន្ដរជាតិពិនិត្យដំណើរការបិទទីតាំងសាកល្បងនុយក្លេអ៊ែរ
- 2018-10-31 09:49:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងជើង ត្រៀមខ្លួនឲ្យអន្ដរជាតិពិនិត្យដំណើរការបិទទីតាំងសាកល្បងនុយក្លេអ៊ែរ
ចន្លោះមិនឃើញ
ប្រទេសកូរ៉េខាងជើង កំពុងរៀបចំទីតាំងសាកល្បងនុយក្លេអ៊ែរ Punggye-ri របស់ខ្លួន សម្រាប់ការត្រួតពិនិត្យរបស់អន្ដរជាតិ។
យោងតាមភ្នាក់ងារសារព័ត៌មាន Yonhap ឲ្យដឹងនាថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើង បានយល់ព្រមឱ្យអធិការអន្តរជាតិធ្វើការឃ្លាំមើល "ការរំសាយជាអចិន្ត្រៃយ៍" នៃទីតាំងសាកល្បងមីស៊ីលដ៏សំខាន់។ ការអនុវត្ដដូច្នេះ គឺដើម្បីជាការដោះដូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ចដែលសហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបដាក់មកលើប្រទេសនេះ។ លើសពីនេះទៀត មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក៏បានសន្យាថានឹងមានជំហានបន្ថែមទៀតរួមទាំងការបិទមជ្ឈមណ្ឌលនុយក្លេអ៊ែរ Yongbyon ដ៏សំខាន់ក្នុងប្រទេសផងដែរ ។
គួរឲ្យដឹងថា កូរ៉េខាងជើង បានបញ្ឈប់ការធ្វើតេស្តនុយក្លេអ៊ែរ និងមីស៊ីលកាលពីឆ្នាំមុន ប៉ុន្តែមិនបានអនុញ្ញាតឱ្យមានការត្រួតពិនិត្យនោះទេកាលពីខែឧសភារហូតមកទល់ពេលនេះ៕