គ្រូ​ថ្មី​របស់​ Real ចាប់​ផ្ដើម​ការងារ​ជាមួយ​ជ័យ​ជម្នះ​ ៤-០​

  • 2018-11-01 01:07:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ទូទៅ​បណ្ដោះ​អាសន្ន​លោក​ Santiago Solari បាន​ចាប់​ផ្ដើម​ការងារ​ជាមួយ​នឹង​លទ្ធផល​វិជ្ជមាន​គឺ​ដឹក​នាំ​ Real Madridយក​ឈ្នះ​ UD Melilla ៤-០ នៅ​ការ​ប្រកួត​ Copa del Rey។

Solari

ជំនួប​វគ្គ​៣២​ក្រុម​ជើង​ទី​មួយ​កាល​ពី​យប់​មិញ​ Real បាន​ប្រើប្រាស់​កីឡាករ​បម្រុង​ និង​ក្មេង​ៗ​ភាគ​ច្រើន​ប៉ុន្តែ​នៅ​តែ​អាច​យក​ឈ្នះ​ទៅ​លើ​ម្ចាស់​ផ្ទះ​ដែល​ជា​ក្រុម​មក​ពី​ League លំដាប់​ទី​៣​របស់​អេស្ប៉ាញ Segunda División B។

ក្រុម​រហស្សនាម​ស្ដេច​ស​ស៊ុត​បញ្ចូល​ទី​ដោយ​ Benzema នាទី​២៨, Asensio នាទី​៤៥​ និង​យុវជន​២​រូប​គឺ Odriozola នាទី​៧៩, González នាទី​៩០+២។ ការ​ប្រកួត​ជើង​ទី​ពីរ​នឹង​ធ្វើ​ឡើង​ថ្ងៃ​ទី៦ ខែ​ធ្នូ​ ខាង​មុខ។ គូ​ខ្លាំងៗ​ផ្សេង​ទៀត​ Barcelona បាន​លោក​ឈ្នះ​ Cultural Leonesa ១-០, Sant Andreu ០-១ Atlético Madrid និង​ Ebro ១-២ Valencia៕

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម