League Cup វគ្គ​៨​ក្រុម៖ Chelsea ប៉ះ​ក្រុម​ធូរ​ រី​ឯ​ Arsenal និង​ City តានតឹង​

  • 2018-11-01 06:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​បាន​បញ្ចប់​ទៅ​កាល​ពី​យប់​មិញ​ ការ​ប្រកួត​ League Cup ឬ​ពាន​ធំ​ទី​៣​របស់​អង់គ្លេស​បាន​ចាប់​ឆ្នោត​រើស​ក្រុម​វគ្គ​៨​ក្រុម​រួចរាល់​ហើយ។​

មែន​ទែន​ទៅ​នៅ​មាន​២​គូ​ដែល​មិន​ទាន់​រក​ឃើញ​ឈ្នះ​ចាញ់​គឺ Leicester ប៉ះ Southampton ហើយ​ Manchester City ប៉ះ​ Fulham តែ​យ៉ាង​ណា​ការ​ចាប់​ឆ្នោត​ធ្វើ​ទុក​មុន​ដោយ​មិន​ចាំ​បាច់​ពន្យារ​ពេល​នោះ​ទេ។​

Arsenal នឹង​បើក​ទ្វារ​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​អ្នក​ជិត​ខាង​ Tottenham ស្រប​ពេល​ Chelsea លេង​ក្នុង​ទឹកដី​ទទួល​ភ្ញៀវ​ Bournemouth។ ក្រុម​ Middlesbrough ប៉ះ​គីឡូ​ប្រហែល​គ្នា​ Burton រីឯ​ Leicester ឬ Southampton ប៉ះ​ Manchester City ឬ​ Fulham។

កាល​បរិច្ឆេទ​ប្រកួត​របស់​ក្រុម​ទាំង​៨​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ខាង​មុខ​នេះ៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី