Xavi៖ Lionel Messi អាច​បន្ត​អាជីព​រហូត​ដល់​អាយុ​៤០​ឆ្នាំ

  • 2018-11-01 07:45:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xavi Hernandez អតីត​មិត្តរួម​ក្រុម​នៅ Barcelona ជឿជាក់​ថា Lionel Messi អាច​បន្ត​លេង​បាល់​រហូត​ដល់​វ័យ​៤០​ឆ្នាំ។

កីឡាករ​អាហ្សង់ទីន​វ័យ​៣១​ឆ្នាំ​​​កំពុង​បន្ត​សម្រាក​ពី​ក្រុម​ជម្រើស​ជាតិ តែ​ Xavi គិត​ថា គេ​នៅ​តែ​​មាន​កម្រិត​លេង​ខ្ពស់​សម្រាប់​ក្លឹប។ “ពេល​ខ្លះ​ខ្ញុំ​គិត​ថា គេ​អាច​លេង​រហូត​ដល់​អាយុ​៣៨ ៣៩ ៤០​ឆ្នាំ។ គេ​មិន​ត្រូវ​ការ​ប្រឹង​ច្រើន​ពេក​នោះ​ទេ ដើម្បី​លេង​ដល់​វ័យ​នោះ។ គេ​អាច​ទៅ​លេង​គ្រប់​កន្លែង​ដែល​គេ​ចង់​ទៅ​លេង”។ Xavi។

ក្រោយ​ពី​របួស​និង​មិនបាន​លេង​នៅ​ប្រកួត El Clasico កាល​ពី​ថ្ងៃ​អាទិត្យ​ Messi ពេល​អាច​បាន​ត្រលប់​ចូល​ហ្វឹកហាត់​​លើ​ទីលាន​បាន​វិញ​ហើយ។ តាម​ការ​ឲ្យ​ដឹង​គេ​អាច​នឹង​ចូល​លេង​បាន​​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​ទល់​នឹង​ក្រុម Rayo Vallecano៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី