ប្រកួត​បាល់ទាត់ Suzuki Cup ទិញសំបុត្រតាម Pi Pay ចុះ​បាន ៥០% ឯណោះ

  • 2018-11-01 09:51:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំបុត្រ​ដែល​ទិ​ញ​តាម​រយៈ​កម្មវិធី ផា​យ ផេ នឹង​ទទួលបាន​ការ​ប​ញ្ចុះ​តម្លៃ​៥០% ​នៃ​តម្លៃ​សំបុត្រសម្រាប់ចូល​ទស្សនាការ​ប្រកួត​បាល់ទាត់​ក្របខ័ណ្ឌ AFF Suzuki Cup រវាង​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា និង​ក្រុម​ជ​ម្រើសជាតិ​ម៉ាឡេស៊ី នៅ​ថ្ងៃទី ០៨ វិច្ឆិកា និង​រវាង​កម្ពុជា និង​ឡាវ នៅ​ថ្ងៃទី ២០ វិច្ឆិកា។

គណនី ផា​យ ផេ មួយ​អាច​ទិញ​សំបុត្រ​បាន​រហូតដល់​ទៅ​៥​សំបុត្រ​សម្រាប់​ប្រភេទ​សំ​បុត្រ​នីមួយៗ និង​សម្រាប់​ការ​ប្រកួត​នី​មួយៗ ដែល​នេះ​បានន័យ​ថា អ្នក​ប្រើ​កម្មវិធី ផា​យ ផេ ម្នាក់ អាច​ទិញ​សំបុត្រ​បាន​រហូតដល់​ទៅ​២០​សំបុត្រ សម្រាប់​ការ​ប្រកួត​ចំនួន​ពីរ បើសិនជា​ពួកគេ​ទិញ​សំបុត្រ VIP ចំនួន​៥​សំបុត្រ និង​សំបុត្រធ​ម្ម​តាចំ​នួន​៥​សំបុត្រ សម្រាប់​ការ​ប្រកួត​ម្តងៗ​។​

អ្នកប្រើប្រាស់​ថ្មី នឹង​ត្រូវ​ទាញ​យក​កម្មវិធី ផា​យ ផេ ដែល​មាន​នៅលើ App Store សម្រាប់​ផលិតផល Apple ឬ​ពី Google Play សម្រាប់​ឧបករណ៍​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ហើយ​បន្ទាប់មក អនុវត្ត​តាម​ជំហាន​ងាយៗ ដើម្បី​ចុះឈ្មោះ និង​បញ្ចូល​ទឹកប្រាក់​ទៅក្នុង​គណនី​របស់ខ្លួន ដើម្បី​អាច​ទិញ​សំបុត្រ​បាន​។

អ្នកគាំទ្រ​ទាំងអស់​ត្រូវ​កាន់​សំបុត្រ​ពិតប្រាកដ ដើម្បី​មាន​សិទ្ធិ​ចូល​ពហុកីឡាដ្ឋាន​បាន​នា​ថ្ងៃ​ប្រកួត​។​ លោក ថូ​ម៉ាស ផូកូ​នី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ផា​យ ផេ បាន​និយាយថា​៖ “​យើង​ពិតជា​មាន​ក្តីរំភើប​ជា​ខ្លាំង​ក្នុង​ការសហកា​ជា​ដៃគូ​ជាមួយ​សហ​ព័​ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្នុង​ការ​លក់​សំបុត្រ​សម្រាប់ការ​ប្រកួត​ដ៏​អស្ចារ្យ​ទាំង​នេះ ពីព្រោះ​ពួកយើង​គឺជា​អ្នកគាំទ្រ​ក្រុម​អ្នក​ចម្បាំង​ក្រុង​អង្គ​រ ក៏ដូចជា​យីហោ​បាល់ទាត់​របស់គេ​ផងដែរ​”​។​

លោក​បាន​បន្ត​ទៀតថា​៖ “​ការធ្វើ​ឲ្យ​មាន​ការលក់​សំ​បុត្រ​តាម​រយៈ ផា​យ ផេ បាន គឺ​យើង​ចង់​ផ្សព្វផ្សាយ​ដល់​ក្រុម​អ្នកគាំទ្រ​ជំនាន់​ក្រោយ ហើយ​ផ្ដល់​ភាពងាយស្រួល​ដល់​ពួកគេ​ក្នុង​ការ​មក​ចូលរួម និង​គាំទ្រ​ក្រុម​អ្នក​ចម្បាំង​ក្រុង​អង្គ​រ​របស់​យើង​” ៕

អត្ថបទ៖ ថា ម៉ាលីដា