នាំ​ឲ្យ​ស្គាល់​តារា​ល្បី ៤ រូប ក៏​ងប់ងុល​ខ្លាំង​ជាមួយ​ការ​លេង​ហ្គេម PUBG

  • 2018-11-01 12:38:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាម​ជា​តារា​ល្បី​ប៉ុន្តែ​ទម្លាប់​នៃ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​មួយ​ផ្នែក​តូច​ក៏​មិន​ខុស​ពី​មនុស្ស​សាមញ្ញ​ឯ​ទៀត។ ជា​ពិសេស​ក្នុង​ពេល​ទំនេរ​ពី​អាជីព អ្នក​ខ្លះ​ក៏​ប្រើ​ពេល​កម្សាន្ត​លេង​វីដេអូ​ហ្គេម​ហើយ PlayerUnknown's Battlegrounds ក៏​ជា​ហ្គេម​ពេញ​និយម​ក្នុង​ក្រសែភ្នែក​របស់​បុគ្គល​ល្បី​ទាំង​នោះ​ផង​ដែរ។ ខាង​ក្រោម​បង្ហាញ​ឲ្យ​ស្គាល់​តារា​ល្បី ៤ រូប​ដែល​បាន​លេង PUBG។

៤.Demetrious Johnson:

Johnson ត្រូវ​បាន​ស្គាល់​ជា​អ្នក​ប្រយុទ្ធ​អាជីព MMA មួយ​រូប ដោយ​ឆ្លៀត​ពេល​ទំនេរ​បុរស​សញ្ជាតិ​អាមេរិក​រូប​នេះ​ក៏​តែងតែ​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​ការ​លេង​ហ្គេម PUBG។ អ្វី​ដែល​លោក​ចូលចិត្ត​បំផុត​នោះ​គឺ​បាន​លេង​ជាមួយ​ក្រុម​អ្នក​គាំទ្រ និង​ការ​ជជែក​កម្សាន្ត​ពី​នេះ​ពី​នោះ​ទាក់ទង​នឹង​ហ្គេម។

៣.Deadmau5:

DJ ដ៏​ល្បី​ឈ្មោះ​ Deadmau5 ក៏​ជា​អ្នក​គាំទ្រ​ពេញ​ទំហឹង​មួយ​រូប​របស់​ហ្គេម PUBG។ កន្លង​ទៅ​លោក​ត្រូវ​បាន​ប្រទះ​ឃើញ​ធ្វើ​ការ​ផ្សាយបន្តផ្ទាល់​ជានិច្ចកាល​ជាមួយ​បុគ្គល​ល្បី​ឈ្មោះ Michael “Shroud” Grzesiek។

២.Neymar:

ខ្សែ​ប្រយុទ្ធ​ឆ្នើម​ឲ្យ​ក្លឹប PSG ក៏​ដូច​ជា​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ពេល​ទំនេរ​ពី​ការ​ប្រកួត​ឬ​ហ្វឹកហាត់​លើ​ទីលាន លោក​ក៏​ចូលចិត្ត​លេង​ហ្គេម PUBG ដោយ​ធ្លាប់​ស្នើ​ឲ្យ​ក្រុមហ៊ុន PUBG Corp ផ្តល់​ជូន​លោក​នូវ Sever ដាច់​ដោយ​ឡែក​តែ​ម្នាក់​ឯង​ថែម​ទៀត​ផង ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយតប​នៅ​ឡើយ។

១.Terry Crews:

ជា​បុរស​មាន​ទេពកោសល្យ​ពហុ​ជំនាញ ប៉ុន្តែ​ការ​លេង​ហ្គេម​ក៏​ជា​ចំណង់ចំណូលចិត្ត​ដ៏​ធំ​មួយ​របស់​បុរស​វ័យ ៥០ ឆ្នាំ។ លោក​ចាប់​ផ្តើម​លេង PUBG នៅ​ពេល YouTuber ល្បី​ឈ្មោះ JayzTwoCents បាន​ប្រគល់​ជូន​នូវ​កុំព្យូទ័រ Gaming មួយ​គ្រឿង​ដល់​លោក។

ប្រភព: https://www.dbltap.com/posts/6133882-4-biggest-celebrities-who-play-pubg?fbclid=IwAR17oJoJ1EoXhsQYKEtI9zC5QQa6qqKAzD8pcFXpl0OYSxtT3VcDjo5SCm0

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ dbltap   ប្រែ​សម្រួល៖ កៅ រក្សា