៤ ​ចំណុច​អ្នក​វិភាគ​ទស្សន៍ទាយ​ត្រូវ តែ​មាន ២ ​ចំណុច​នៅ​មិន​ទាន់​លេច​ចេញ​រូបរាង​ពី Apple

  • 2018-11-01 13:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ដាក់​បង្ហាញ​ផលិតផល​ថ្មី​របស់ Apple កាល​ពី​ថ្ងៃ​អង្គារ៍ មាន​ការ​ចេញ​ផ្សាយ​នូវ​ Mac ជំនាន់​ថ្មី បូក​ផ្សំ iPad Pro និង​ឧបករណ៍​ជា​ច្រើន។ ត្រលប់​ទៅ​ការ​ទស្សន៍ទាយ​របស់​ក្រុម​អ្នក​វិភាគ​នា​ពេល​កន្លង​មក ចេញ​ជា​លទ្ធផល​ផ្លូវការ​យើង​សង្កេត​ឃើញ​ថា​មាន ៤ ចំណុច​សន្មត​ថា​ត្រឹមត្រូវ ខណៈ ២ ចំណុច​ផ្សេង​ទៀត​ពុំ​ទាន់​លេចចេញ​ជា​រូបរាង​ពិត​ប្រាកដ​នៅ​ឡើយ។

៦.MacBook Air (ត្រូវ)

អ្នក​វិភាគ​ឲ្យ TF Securitites រហ័ស​នាមគ្រូ​ទាយ​មាត់​ទិព្វ​លោក Ming-Chi Kuo ធ្លាប់​ប៉ាន់​ប្រមាណ​ថា Apple នឹង​មាន MacBook Air ទំហំ​ ១៣ អ៊ីញ នា​ចុង​ឆ្នាំ ២០១៨ ជាមួយ​តម្លៃ​ក្បែរ ៧៩៩ ដុល្លារ។ លុះ​មក​ទល់​ថ្ងៃ​អង្គារ៍​នេះ Apple ពិត​ជា​ប្រកាស​ដូច​ការ​លើក​ឡើង​របស់​លោក Kuo ដោយ​ផ្តល់​ជូន​នូវ MacBook Air ទំហំ ១៣,៣ អ៊ីញ ប៉ុន្តែ​ស្ទើរ​ត្រង់​តម្លៃ​ឡើង​ខ្ពស់​ដល់ ១ ១៩៩ ដុល្លារ។

៥.Mac Mini (ត្រូវ)

លោក Kuo ដដែល​បាន​បង្ហើប​មុន​ប៉ុន្មាន​សប្តាហ៍​ថា Apple នឹង​មាន Update នូវ Mac Mini នា​យប់​ថ្ងៃ​អង្គារ ក្រោយ​សម្រេច​បោះបង់​ចោល​អស់​រយៈ​ពេល ៤ ឆ្នាំ។ Mac Mini សេរ៊ី​ឆ្នាំ ២០១៨ បាន​ឈុត​ដូច​លោក​និយាយ ដោយ​មាន RAM អាច​ដំឡើង​ដល់​ទំហំ 64GB បន្សំ​រន្ធ​ដោត Thunderbolt 3 និង​បំពាក់​ដោយ​អង្គ​គណនា Intel ជំនាន់​ទី ៨ មាន​តម្លៃ ៧៩៩ ដុល្លារ​ឡើង។

៤.iPad Pro (ត្រូវ)

ត្រលប់​ទៅ​ខែ​កុម្ភៈ ក្រុម​ការងារ​របស់ Bloomberg លោក Mark Gurman បាន​ចុះ​ផ្សាយ​យ៉ាង​ស៊ី​ជម្រៅ​ពី​ការ​វិវត្តន៍ iPad Pro ឆ្នាំ ២០១៨ ដោយ​កាល​នោះ​ផ្អែក​តាម​ប្រភព​នៃ​ក្រុមហ៊ុន​ផ្គត់ផ្គង់​លោក​ហ៊ាន​ជឿជាក់​ថា iPad Pro ឆ្នាំ​នេះ​នឹង​មាន​អេក្រង់​ផ្ទៃ​ពេញ មាន​កាមេរ៉ា TrueDepth និង​បន្ទះ​ឈីប A12 Bionic ជា​ដើម។

៣.Apple Pencil (ត្រូវ)

ដោយ​សិក្សា​តាម​ប៉ាតង់​មួយ​ទាក់ទង​នឹង​បច្ចេកវិទ្យា Ultrasonic បាន​ជំរុញ​ឲ្យ​មាន​ចចាមអារ៉ាម​នៃ​ការ​បង្កើត Apple Pencil ជំនាន់​ថ្មី។ ដោយ​ការ​ពិត​បាន​ផ្ទុះ​ឡើង​ស្រប​ពេល​ខ្មៅ​ដៃ​ពិសេស​នេះ​មាន​សារធាតុ​ម៉ាញេទិច​គាំទ្រ​ជាមួយ iPad អេក្រង់ ១១ អ៊ីញ និង ១២,៩ អ៊ីញ។

២.AirPower (ខុស)

ចចាមអារ៉ាម​ដែល​ថា​នឹង​មាន​ឧបករណ៍​សាក​ថ្ម​ផលិតផល​បី​ក្នុង​ពេល​តែ​មួយ AirPower ពុំ​មាន​បង្ហាញ​ខ្លួន​តាំង​តែ​ពី​ខែ​កញ្ញា​មក​ម្ល៉េះ ប៉ុន្តែ​យើង​ក៏​រង់ចាំ​មើល​ជុំវិញ​ការ​អភិវឌ្ឍ​ន៍បច្ចេកវិទ្យា Qi តើ Apple មាន​ដំណោះស្រាយ​បែប​ណា​ទៀត។

១.AirPods 2 (ខុស)

គ្រប់​គ្នា​សុទ្ធ​តែ​រង់ចាំ​ការ​មក​ដល់​នៃ​កាស​ឥត​ខ្សែ​ AirPods 2 ប៉ុន្តែ​ធាតុ​ពិត Apple ហាក់​មិន​អើពើ​លើ​ផលិតផល​ដ៏​សំខាន់​នេះ​ឡើយ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា