កីឡាករ​ Leicester ទាំង​អស់​នឹង​ហោះ​ទៅ​ថៃ​ចូលរួម​បុណ្យ​សព​លោក​ Vichai

  • 2018-11-02 02:24:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្រុម​ Leicester City នឹង​ធ្វើ​ដំណើរ​លើ​ចម្ងាយ​ម៉ឺន​គីឡូ​តាម​យន្តហោះ​ពី​អង់គ្លេស​ទៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​នៅ​សប្ដាហ៍​ក្រោយ​ដើម្បី​ចូល​រួម​បុណ្យ​សព​លោក​ Vichai Srivaddhanaprabha។

លោក​ Vichai ដែល​គេ​ស្គាល់​ថា​ជា​មហាសេដ្ឋី​មាន​ប្រាក់​ពាន់​លាន​ និង​ជា​ម្ចាស់​ក្លឹប​ Leicester បាន​ស្លាប់​បាត់បង់​ជីវិត​កាល​ពី​សប្ដាហ៍​មុន​ជាមួយ​ជន​រងគ្រោះ​៤​នាក់​ផ្សេង​ទៀត​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​ដ៏​រន្ធត់​ខាង​​ក្រៅ​កីឡដ្ឋាន​ King Power។

អ្នក​ចាត់​ការ​ទូទៅ​ Claude Puel នឹង​ដឹកនាំ​កូន​ក្រុម​ទាំង​អស់​ទៅ​ចូលរួម​ពិធី​បុណ្យ​ក្រោយ​ពួកគេ​ប្រកួត​ Premier Leagueទល់​នឹង​ Cardiff ចប់​រួចរាល់​។ បុរស​សញ្ជាតិ​បារាំង​​និយាយ​ថា​ការ​ទៅ​ចូលរួម​គឺ​ជា​ទឹកចិត្ត​របស់​កីឡាករ​ទាំង​អស់​ដែល​ម្នាក់​ៗ​ចង់​ទៅ​លា​ម្ចាស់​ក្លឹប​ជា​លើក​ចុង​ក្រោយ​ និង​ចូល​រួម​រំលែក​ទុក្ខ​ប្រពន្ធ​ និង​លោក​ Top ជា​កូន​ប្រុស៕​

ប្រភព៖ Sanook   ប្រែ​សម្រួល៖ វីរ័ត្ន