តារា​ចម្រៀង​សញ្ជាតិ​វៀតណាម​ម្នាក់ ជួប​គ្រោះ ផ្ទុះ​ស៊ីលីកូន​សុដន់​​លើ​យន្តហោះ

  • 2018-11-02 03:24:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​រសៀល​ថ្ងៃ​ទី ២៨ ខែ​តុលា​កន្លង​ទៅ តារា​ចម្រៀង​សញ្ជាតិ​វៀតណាម​ម្នាក់​ឈ្មោះ Guo Tuan Du បាន​ធ្វើ​ការ​ Live វីដេអូ​លើ​គណនី Facebook ​ផ្លូវការ​របស់​លោក និយាយ​ពាក់ព័ន្ធ​នឹង​គ្រោះ​ថ្នាក់​ដ៏​សាហាវ​មួយ​ដែល​បាន​កើត​ឡើង​ចំពោះ​តារា​ចម្រៀង​ស្រី​មួយ​រូប​ទៀត​ឈ្មោះ Ivy Tran (Mai Tuong Vi) ដែល​បាន​ជួប​គ្រោះ​ផ្ទុះ​ដុំ​ស៊ីលីកូន​ដែល​ចាក់​ក្នុង​សុដន់​របស់​នាង​ អំឡុង​ពេល​ធ្វើ​ដំណើរ​លើ​យន្តហោះ​កាល​ពី​ថ្ងៃ​ទី ២២ ខែ​តុលា។

អំឡុង​ពេល​នោះ លោក ហើយ​និង​តារា​ចម្រៀង​ស្រី​រូប​នេះ ទើប​តែ​បញ្ចប់​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​របស់​ពួកគេ​នៅ​ទីក្រុង​តៃវ៉ាន់ ហើយ​ក៏​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ប្រទេស​វៀតណាម​វិញ។ ខណៈ​កំពុង​ធ្វើ​ដំណើរ​លើ​យន្តហោះ​នោះ​ដែរ តារា​ចម្រៀង Mai Tuong Vi បាន​ឮ​សំឡេង​ចម្លែក​ដូច​ជា​ផ្ទុះ​ចេញ​ពី​ដើម​ទ្រូង​ខាង​ឆ្វេង​របស់​នាង។ ក្រោយ​មក ដើម​ទ្រូង​នាង​ក៏​ចាប់​ផ្ដើម​ហើម ហើយ​ឈឺ​ចាប់​ខ្លាំង។ ក្រោយ​យន្តហោះ​ចុះចត នាង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម ហើយ​ក្រុម​គ្រូពេទ្យ​ក៏​បាន​បញ្ជាក់​ដែរ​ថា ស៊ីលីកូន​ក្នុង​ដើម​ទ្រូង​នាង គឺ​ត្រូវ​ធ្វើ​ការ​វះកាត់​យក​ចេញ​ភ្លាម​ៗ​ជា​បន្ទាន់។

ខណៈ​ការ​វះកាត់​ទទួល​បាន​ភាព​ជោគជ័យ ដុំ​ស៊ីលីកូន​ដែល​បាន​ផ្ទុះ​នោះ ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ដុំ​ជ័រ​នោះ បាន​ប្រែ​ទៅ​ជា​ពណ៌​លឿង ដែល​មើល​ទៅ​គួរ​ឲ្យ​ខ្លាច​ជា​ខ្លាំង។

គួរ​បញ្ជាក់​ដែរ​ថា តារា​ចម្រៀង Mai Tuong Vi បាន​ចាក់​ស៊ីលីកូន​ចូល​ដើម​ទ្រូង​របស់​នាង​តាំង​ពី ៧ ឆ្នាំ​មុន​មក​ម្ល៉េះ ដោយ​ទទួល​បាន​ការ​ធានា​ពេញ​មួយ​ជីវិត​ពី​គ្រូពេទ្យ​កែ​សម្ផស្ស​ដែល​ធ្វើ​ឲ្យ​នាង​នោះ។ អំឡុង​ពេល​នោះ នាង​បាន​ចំណាយ​ប្រាក់​ជិត ២ ពាន់​ដុល្លារ៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ soha   ប្រែ​សម្រួល៖ អន សុភក្ត្រា