Apple ឈប់​ប្រាប់​ថា​លក់ iPhone បាន​ប៉ុន្មាន ក្រោយ​ចំនួន​លក់​កើន ០%

  • 2018-11-02 07:33:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឱកាស​ប្រកាស​ចេញ​ពី​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រីមាស​ទី ៤ ​ឆ្នាំ ២០១៨ ក្រុមហ៊ុន Apple បាន​​និយាយ​ថា​នឹង​​​មិន​រាយការណ៍​ពី​ចំនួន​លក់​ iPhone, iPad និង Mac ចាប់​ពី​ត្រីមាស​ក្រោយ​ត​ទៅ។

លោក​ Luca Maestri ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ Apple បាន​លើក​ឡើង​ពី​ការ​សម្រេច​ចិត្ត​នេះ​ថា ៖ "តួ​លេខ​នៃ​ចំនួន​លក់​​ក្នុង​ត្រីមាស​នីមួយៗ​គឺ​មិន​បាន​​តំណាង​​ពី​ស្ថានភាព​នៃ​អាជីវកម្ម​នោះ​ទេ”។ គួរ​ដឹង​ថា​នៅ​ត្រីមាស​ទី ៤ នេះ កំណើន​នៃ​ចំនួន​លក់ iPhone ដែល​ជា​ផលិតផល​សំខាន់​ មាន​ការ​កើន​ឡើង​ក្នុង​អត្រា ០% ​បើ​ធៀប​នឹង​ឆ្នាំ​មុន​។

ការ​សម្រេច​ចិត្ត​នេះ​មាន​ន័យ​ថា ថ្ងៃ​ខាង​មុខ​គេ​ត្រូវ​ពឹង​ផ្អែក​ទាំង​ស្រុង​​លើ​អ្នក​វិភាគ​​ទីផ្សារ ដើម្បី​ដឹង​ពី​​ចំនួន​លក់​ប៉ាន់​ស្មាន​របស់​ iPhone និង​ដើម្បី​ដឹង​​ពី​ភាព​ជោគជ័យ​នៃ iPhone។ គួរ​ដឹង​ថា​​នៅ​ត្រីមាស​ទី ៤ Apple អាច​លក់ iPhone បាន​សរុប​ ៤៦,៨៨ លាន​គ្រឿង ខណៈ​នៅ​ឆ្នាំ ២០១៧ លក់​បាន​ ៤៦,៦៧ លាន​គ្រឿង៕​​​​​​​​

ចុចអាន៖

​​​

ប្រភព៖ The Verge | 9to5Mac   ប្រែ​សម្រួល៖ សុខហេង