កំណត់ត្រាធំៗ៤ Cristiano Ronaldo បំបែកបានក្នុងឆ្នាំ២០១៨
- 2018-11-02 07:46:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំណត់ត្រាធំៗ៤ Cristiano Ronaldo បំបែកបានក្នុងឆ្នាំ២០១៨
ចន្លោះមិនឃើញ
តាមរយៈការឈ្នះពាន Champions League ៣លើកជាប់គ្នាជាមួយ Real Madrid បន្ទាប់មកក៏ចាកចេញពីក្លឹបយក្សអេស្ប៉ាញទៅកាន់ Juventus ២០១៨ ជាឆ្នាំដ៏ពិសេសមួយសម្រាប់ Cristiano Ronaldo។ នៅសល់តែ២ខែទៀតទេ ឆ្នាំ២០១៨នឹងរំកិលផុតទៅ ដូច្នេះសូមបង្ហាញពីកំណត់ត្រាធំៗ៤ ដែល Ronaldo បំបែកបានក្នុងឆ្នាំនេះ៖
១. ទាត់បញ្ចូលទីក្នុងការប្រកួតអន្តរជាតិចំនួន៩កម្មវិធីជាប់គ្នា
ទាត់បញ្ចូលទីទល់នឹងអេស្ប៉ាញក្នុងប្រកួតដំបូងក្នុងវគ្គចែកពូល Ronaldo បានបង្កើតកំណត់ត្រាក្លាយជាកីឡាករអឺរ៉ុបដំបូងទាត់បញ្ចូលទីក្នុងការប្រកួតអន្តរជាតិចំនួន៩កម្មវិធីជាប់គ្នា។ កំណត់ត្រានេះអាចបញ្ជាក់បានថា Ronaldo មិនត្រឹមតែខ្លាំងក្នុងក្លឹបអាជីពទេ សម្រាប់ជម្រើសជាតិក៏មិនធម្មតា។
កម្មវិធីទាំង៩ដែលកីឡាករសញ្ជាតិព័រទុយហ្គាល់រកគ្រាប់បាល់បានមាន៖ 2004 Euros, 2006 World Cup, 2008 Euros, 2010 World Cup, 2012 Euros, 2014 World Cup, 2016 Euros, 2017 Confederations Cup, 2018 World Cup។
២. កីឡាករវ័យលើ៣០ឆ្នាំមានតម្លៃខ្លួនថ្លៃជាងគេ
ការប្រកាស Ronaldo ចាកចេញពី Real Madrid ក្រោយចំណាយពេល៩ឆ្នាំបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំង។ Madrid បានសម្រេចលក់ម្ចាស់ពាន Ballon d'Or ៥សម័យទៅកាន់ Juventus ក្នុងតម្លៃ១០០លានអឺរ៉ូ នាំឲ្យគេជាប់កំណត់ត្រាកីឡាករលើវ័យ៣០មានតម្លៃខ្លួនថ្លៃជាងគេ។
៣. បំបែកកំណត់ត្រាអ្នកទាត់បញ្ចូលទីច្រើនជាងគេសម្រាប់ជម្រើសជាតិនៅទ្វីបអឺរ៉ុប
បន្ទាប់ពីរកបានគ្រាប់ទី៨៥ឲ្យជម្រើសជាតិព័រទុយហ្គាល់ Ronaldo បានហក់ឡើងលើអតីតជម្រើសជាតិហុងគ្រីលោក Ferenc Puskas ១គ្រាប់ ក្លាយជាកីឡាករទាត់បញ្ចូលទីច្រើនជាងគេសម្រាប់ជម្រើសជាតិនៅទ្វីបអឺរ៉ុប។
៤. កីឡាករដំបូងឈ្នះ Champions League ៥ដង
ក្រោយយកឈ្នះ Liverpool 3-1 នៅវគ្គផ្ដាច់ព្រ័ត្រ Champions League ក្លឹប Real Madrid បានគ្រងពាននេះ៣ឆ្នាំជាប់ និងជាលើកទី៤ក្នុង៥រដូវកាលចុងក្រោយ។ ជ័យជម្នះនេះក៏ជួយឲ្យ Ronaldo ជាកីឡាករដំបូងឈ្នះ UCL ៥លើកក្នុងនោះម្ដងជាមួយ Manchester United និង៤ដងជាមួយ Real៕