ស្គាល់ទេ រូបភាពកម្ររបស់តារាសម្ដែងកំពូលល្បី ៣ រូបកាលពីសម័យសង្គមរាស្រ្តនិយម?​

  • 2018-11-02 10:35:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាំងនេះតារាសម្ដែងប្រុសដែលមានឥទ្ធិពលក្នុងវិស័យភាពយន្តខ្មែរ ហើយក៏បានរុញច្រានឱ្យឧស្សហកម្មភាពយន្ត​ខ្មែរឈានដល់ថ្នាក់អន្តរជាតិ ដោយទេពកោសល្យពីកំណើត និងការហ្វឺកហាត់។ ជាក់ស្តែង​ពួកគាត់ល្បីមិនចាញ់តួ Hollywood សម័យនេះឡើយ នេះបើតាមការរៀបរាប់ប្រាប់ឱ្យដឹងពី លោកស្រី ឌី សាវ៉េត តារាសម្ដែងស្រីឆ្នើម ដែលមានជីវិតរស់នៅដល់បច្ចុប្បន្ន។

លោកស្រី ឌី​ សាវ៉េត កាលនៅក្មេង

ខាងក្រោមនេះ Sabay សូមបង្ហាញរូបភាពដ៏កម្ររបស់តារាប្រុសឆ្នើម ៣ រូបដែលមានឈ្មោះល្បី និងបន្សល់ទុកស្នាដៃសម្ដែងភាពយន្តច្រើនលើសស្មាន ហើយពួកគាត់ត្រូវបានមហាជនឧទេសនាមជា​តារា​សម្ដែងអន្តរជាតិ ដោយសារស្នាដៃភាពយន្តដែលពួកគាត់សម្ដែង មានខ្លះបានបញ្ចាំងដល់ បារាំង អាមេរិក រុស្សី និងបណ្ដាលប្រទេសលោកខាងលិចមួយចំនួនទៀត។ នេះបើតាមការលើកឡើងពីតំណាងក្រុម ព្រះ សុរិយា។

រូបក្នុងរឿង «បំណុលឈាមឪពុក» មានលោក គង់ សំអឿន លោក ជា យុទ្ធថន

១. តារាឯកប្រុស សម្បូរមន្តស្នេហ៍ ដែលដើរតួឯងស្ទើរតែគ្រប់រឿងល្បីរបស់ខ្មែរតាំងពីឆ្នាំ ១៩៦០ ដល់ឆ្នាំ ១៩៧៥៖ លោក គង់ សំអឿន

លោក គង់ សំអឿន
លោក គង់ សំអឿន ក្នុងរឿង កាបូលកាសែម
លោក គង់ សំអឿន ក្នុងរឿង សុវណ្ណាហង្ស

២. តារាឯកប្រុស មុខកាច សម្ដីខ្លាំង ដែលដើរតួកាចស្ទើរតែគ្រប់រឿង ហើយបើដើរតួកម្សត់វិញ ក៏កម្សត់ខ្លាំងដែរ។ លោកតែងតែជាតួប្រឆាំងនឹងតួ លោក គង់ សំអឿន ឬជាតួរៀមច្បង បច្ចាមិត្ត ដោយពោរពេញដោយល្បី និងភាពសាហាវ៖ លោក ណុប ណែម

លោក ណុប ណែម
លោក ណុប ណែម

៣. តារាឯកប្រុស ជាសុភាពបុរស សាច់ដុំធំ សម្បូរស្នេហ៍ ជាតារាខ្មែរកម្រិតអន្តរជាតិ ដែលសម្ដែងរឿងប្រហែលជាង ៨០រឿង សុទ្ធតែជាភាពយន្តល្បីកាលពីសម័យនោះ៖ លោក ជា យុទ្ធថន

រូបភាពផ្តល់ដោយ៖ Mr Huy S Andrew

អត្ថបទ៖ Sunny

អត្ថបទពេញនិយម
អត្ថបទថ្មី