iPhone មានប្រព័ន្ធ 5G របស់ Apple នឹងចេញនៅឆ្នាំ ២០២០
- សៅរ៍, 3 វិច្ឆិកា 2018 04:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone មានប្រព័ន្ធ 5G របស់ Apple នឹងចេញនៅឆ្នាំ ២០២០
ចន្លោះមិនឃើញ
Apple នឹងប្រកាសជាផ្លូវការនូវប្រព័ន្ធអ៊ិនធើណិត 5G លើ iPhone ដំបូងបំផុតនៅឆ្នាំ ២០២០ ខាងមុខនេះ។ តាមការបញ្ជាក់ពីប្រភពមួយដែលមកពីក្រុមហ៊ុនដៃគូ Apple គឺ Fast company។
ប្រភពដដែលបានឲ្យដឹងថា Apple មានគម្រោងប្រើប្រាស់បន្ទះឈីប Intel 8161 ដែលជាឈីបលេខខ្ពស់សម្រាប់ប្រើលើស្រឡាយ iPhone ចេញឆ្នាំ ២០២០។ Intel ដែលជាក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីប បានព្រមព្រៀងផលិតនិងលក់ឈីប 5G ដល់ក្រុមហ៊ុន Apple រួចរាល់ហើយ។
ជាងនេះទៀត Intel ក៏កំពុងញាប់ដៃញាប់ជើងផលិតស្រឡាយឈីបលេខ 8060 សម្រាប់ផ្តត់ផ្គង់ក្នុងឆ្នាំ ២០១៩ ខាងមុខនេះ ដូចនេះបន្ទះឈីប Intel 8161 ត្រូវបានគេទាញសន្និដ្ឋានបានថា ជាឈីបដែលខ្លាំងសម្រាប់ឆ្នាំ ២០២០ និងមានប្រព័ន្ធអ៊ិនធើណិត 5G៕