Huawei បកស្រាយ Mate 20 Pro ជួប​បញ្ហា​អេក្រង់​ឡើង​ពណ៌​ខុស​ប្រក្រតី

  • 2018-11-03 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei Mate 20 Pro ថ្មីៗ​នេះ​ជួប​បញ្ហា​មួយ​គឺ អេក្រង់​ឡើង​ពណ៌​ស្រអាប់ ខ្មៅ និង​បៃតង​ខុស​ប្រក្រតី​ត្រង់​គែម​កោង​ទាំង​សង​ខាង។ យ៉ាងណា​ក្ដី ពេល​នេះ​ខាង​អ្នក​គ្រប់គ្រង​របស់ Huawei បាន​ចេញ​មុខ​មក​បកស្រាយ។

អ្នក​ប្រើ​នៅ​ប៉ែក​អ៊ឺរ៉ុប​បាន​រាយ​ការណ៍​ថា Mate 20 Pro របស់​ពួក​គេ​ទើប​ទិញ​ថ្មី​ចេស ប៉ុន្តែ​នៅ​ពេល​ដោះ​សោរ(unlock) ទុក​ចោល​មួយ​សន្ទុះ​ស្រាប់​តែ​លេច​ចេញ​ផ្ទាំង​ខ្មៅ​មួយ​ដុំ​នៅ​គែម​អេក្រង់ ដែល​បង្ក​ជា​ការ​ភ្ញាក់​ផ្អើល​នៅ​លើ​វិបសាយ Huawei ក៏​ដូច​ជា​មាតិកា​អត្ថបទ​នានា​ដែល​និយាយពី Mate 20 Pro។

​ដោយ​មើល​ឃើញ​ចំណុច​អវិជ្ជមាន ជុំ​វិញ​រឿង​នេះ​គណៈ​គ្រប់​គ្រង Huawei ប្រចាំ​នៅ​អង់គ្លេស​បាន​ឆ្លើយតប​មក​វិញថា​ ការ​ឡើង​ពណ៌​លើ​អេក្រង់​ជា​រឿង​ធម្មតា​ទេ សម្រាប់​ស្មាតហ្វូន​នា​ពេល​បច្ចុប្បន្ន តែ​បើ​អ្នក​ឃើញ​ថា វា​ខុស​ប្រក្រតី ឬ​ឡើង​ពណ៌​ខ្មៅ​ខ្លាំង ប៉ះពាល់​ដល់​ទូរសព្ទ សូម​ប្រញាប់​យក​មក​កាន់ Huawei's service centers ដើម្បី​ជួស​ជុល។ ប្រសិន​បើ​យើង​ពិនិត្យ​ឃើញ​ថា ចំណុច​នេះ​មាន​បញ្ហា​ដល់​អ្នក​ប្រើ​ច្រើន យើង​នឹង​ប្ដូរ​ថ្មី​តែ​ម្ដង។

Mate 20 Pro ជួប​បញ្ហា​អេក្រង់​ឡើង​ពណ៌​ខុស​ប្រក្រតី

​គិត​មក​ទល់​ពេល​នេះ ​បញ្ហា​ឡើង​ពណ៌​អេក្រង់​ខុស​ប្រក្រតីលើ Mate 20 Pro ​មិន​ទាន់​កើត​មាន​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ ដូច​នេះ អ្នក​ទាំង​អស់​គ្នា​កុំ​មាន​ការ​ព្រួយ​បារម្ភ៕

Mate 20 Pro ជួប​បញ្ហា​អេក្រង់​ឡើង​ពណ៌​ខុស​ប្រក្រតី

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រក្សា