​ដល់​អ៊ីចឹង​បាន​ដឹង​អេក្រង់​ HD របស់​ iPhone XR ខ្លាំង​ជាង​អេក្រង់​ Full HD

  • 2018-11-05 02:32:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone XR បាន​ទទួល​រង​ការ​រិះគន់​ដោយ​សារ​អេក្រង់​មិន​អាច​​​បង្ហាញ​រូបភាព​ដល់​កម្រិត​ Full HD (១៩២០ x ១០៨០ ភីកសែល)។ ​ខណៈ​ដែល​ស្មាតហ្វូន​ Android តម្លៃ​ធូរៗ​ដូច​ជា​ Pocofone F1 ​ដែល​មាន​តម្លៃ​ខ្ទង់ ៣០០ ដុល្លារ ប៉ុន្តែ​អេក្រង់​អាច​បង្ហាញ​រូប​ក្នុង​កម្រិត Full HD។

ឆ្លើយ​តប​នឹង​ការ​រិះគន់​នេះ YouTuber មួយ​រូប​ឈ្មោះ​ Jonathan Morrison បាន​ធ្វើ​ការ​​ស្ទង់មតិ​មួយ​ លើ​អេក្រង់​ iPhone XR និង Pocofone F1។ Jonathan បាន​ប្រមូល​​បេក្ខភាព​ចំនួន ២២ រូប​មក​ចូល​រួម​ក្នុង​ការ​ស្ទង់មតិ ដោយ​ឲ្យ​ពួក​គេ​ជ្រើស​រើស​ថា​ចូល​ចិត្ត​ការ​បង្ហាញ​រូបភាព​របស់​អេក្រង់​ណា​មួយ​ជាង។

ស្មាតហ្វូន​ទាំង​ពីរ​ត្រូវ​បាន​លាក់​អត្តសញ្ញាណ​ ដោយ​បេក្ខភាព​នីមួយៗ​មិន​អាច​មើល​ដឹង​ថា​មួយ​ណា​ជា​ iPhone XR និង​មួយ​ណា​ជា​ Pocofone F1 នោះ​ទេ។ ឆ្លង​កាត់​ការ​សង្កេត​យ៉ាង​ដិត​ដល់​ ជា​លទ្ធផល​អ្នក​ចូល​រួម​ទាំង​ ២២ រូប​​សុទ្ធ​តែ​បាន​ជ្រើស​រើស​យក​​​រូបភាព​ដែល​បង្ហាញ​ដោយ​អេក្រង់ iPhone XR ដោយ​លើក​ហេតុផល​ថា​បង្ហាញ​ពណ៌​បាន​ស្អាត និង​ដិត។

​​​​តាម​រយៈ​ការ​ធ្វើ​​ស្ទង់មតិ​នេះ​ ​Jonathan Morrison បាន​លើក​ឡើង​ថា​គ្រប់​គ្នា​មិន​គួរ​វាយ​តម្លៃ​ស្មាតហ្វូន​មួយ​​ដោយ​ផ្អែក​តែ​លើ​​លក្ខណៈ​សម្បត្តិ​ (Spec) ដែល​បង្ហាញ​​លើ​ប្រអប់​ទាំង​ស្រុង​នោះ​ទេ៕

ចុចអាន៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី