បើក​ឆាក ​Futsal ​កម្ពុជា ចាញ់​ក្រុម​ម៉ាឡេស៊ី ១០-០ ​នៅ AFF ​Futsal Championship

  • 2018-11-05 06:30:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ Futsal ​កម្ពុជា ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​ម៉ាឡេស៊ី ​ក្នុង​លទ្ធផល ​នា​ការ​ប្រកួត​បើក​ឆាក AFF Futsal Championship 2018 ។

នេះ​ជា​ការ​ចេញ​ទៅ​ប្រកួត​ផ្លូវការ​ដំបូង​របស់​ក្រុម Futsal ​កម្ពុជា ​ក្រោយ​ពី​បង្កើត​ឡើង​វិញ។ ស្រប​ពេល​កីឡាករ​មួយ​ចំនួន​មិន​ទាន់​លេង​បាន​យល់​ចិត្ត​គ្នា​ផង ទើប​បណ្ដាល​ឱ្យ​ទម្រង់​លេង​ហាក់​មិន​ទាន់​ស៊ី​ចង្វាក់​គ្នា​នៅ​ឡើយ​ទេ។ ជាក់ស្ដែង​លេង​ទល់​ក្រុម​ម៉ាឡេស៊ី​មុន​នេះ ពួកគេ​មាន​ឱកាស​ស្វែង​រក​គ្រាប់​បាល់​ច្រើន​ដែរ ប៉ុន្តែ​មិន​ទាន់​អាច​សម្រេច​ទី​បាន​ឡើយ។ ​ផ្ទុយ​ទៅ​វិញ ត្រូវ​ក្រុម​ម៉ាឡេស៊ី ​យក​ឈ្នះ​ក្នុង​លទ្ធផល ៥-០ ​ឯ​ណោះ។

ក្នុង​ការ​ប្រកួត AFF Futsal Championship 2018 ​នេះ​ដែរ កម្ពុជា ស្ថិត​នៅ​ពូល A ​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី ​ម៉ាឡេស៊ី ​និង​មីយ៉ាន់ម៉ា។ ​ប្រកួត​បន្ទាប់​កម្ពុជា នឹង​ត្រូវ​លេង​ទល់​ក្រុម​មីយ៉ាន់ម៉ា ​មុន​ពេល​លេង​បញ្ចប់​ពូល​ជាមួយ​ក្រុម​ឥណ្ឌូណេស៊ី៕

អត្ថបទ៖ មុន្នីរម្យ