តាម​សម្ដី G-Dragon ក្រុមតារា K-Pop នារីទាំង ៣នេះល្បីបំផុត​ក្នុង​ជួរទាហាន​

  • 2018-11-06 03:46:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​ពេល​ថត​កម្មវិធី​ Idol Room ពិធីករ Jung Hyung Don បាន​បង្ហើប​ថា​ ថ្មីៗ​លោកទើប​តែ​និយាយ​គ្នាជាមួយ​ G-Dragon មេក្រុម BIGBANG ដែល​ពេលនោះកំពុង​បំពេញ​កាតព្វកិច្ច​ក្នុង​ជួរ​ទាហាន។

ផ្អែក​តាម​ G-Dragon មាន​ក្រុម​ចម្រៀង​នារី​ ៣​ដែល​ទទួល​បាន​ក្ដី​ស្រឡាញ់​ និង​មាន​ប្រជាប្រិយ​បំផុត​នៅ​ក្នុង​ក្រុមទាហាន។ លោក​ Hyung Don និយាយ​ថា៖ "G-Dragon គឺ​ទាហាន​ដូច​អ្នក​ដទៃ​ដែល​ទើប​ចូល​បំពេញ​កាតព្វកិច្ច​ថ្មី​នេះ​អ៊ីចឹង​ដែរ។ ខ្ញុំ​ឮ​ថា​ ទាហានៗ​ត្រូវ​បាន​ចែក​ជា​ ៣​ក្រុម​នៅ​ពេល​នេះ​ ដែល​គេ​ហៅ​ថា 'The 3 Divisions Of Girl Groups'”។

ទាហាន​ទាំង​ ៣​ក្រុម​នោះ​មាន​ ទី​១ ជា​ក្រុម​អ្នក​គាំទ្រ​ក្រុម​ចម្រៀង​ TWICE ទី២ អ្នក​គាំទ្រ​ក្រុម Red Velvet និង​ទី​៣​ក្រុមអ្នក​គាំទ្រ​ BLACKPINK៕

TWICE
RED VELVET
BLACKPINK

អត្ថបទ៖ យី សុធារី