មុនត្រលប់ទៅបារាំងវិញ ម៉ូដែលកូនកាត់ខ្មែរ លេងស្ទីលសិចស៊ីបែបធម្មជាតិនៅវាលស្រែ​

  • 2018-11-06 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាបង្ហាញម៉ូដខ្មែរ សញ្ជាតិបារាំង កញ្ញា អ៊ុំ ដេបូរ៉ា បានមកទស្សនាកម្សាន្តក្នុងប្រទេសកម្ពុជាក្នុងរដូវកាល​វិស្សមកាលរបស់ខ្លួន ពិសេសបានទស្សនៈកិច្ចតាមបណ្តាលមន្ទីរពេទ្យមួយចំនួន ដើម្បីផ្តល់ជាយោបល់នានាទាក់ទងនឹង វិទ្យាស្ដាស្ត្រ ដោយសារកញ្ញា មិនត្រឹមជាតារាម៉ូដែលនោះទេ ថែមទាំងជាដុកទ័រផ្នែកវិភាគរោកមហារីក ពីប្រទេសបារាំងទៀតផង។

ខណៈដើរកម្សាន្តជាច្រើនកន្លែងជុំវិញប្រទេសកម្ពុជា តារាម៉ូដែលស្រស់ស្អាតរូបនេះ ក៏ឆ្លៀតពេល​បង្កើត​រូបភាពជាប់ចិត្តជាមួយធម្មជាតិ វាលស្រែ ជាមួយក្រមាខ្មែរ និងបង្ហាញស្រូវដំណើបខ្មែរដែលប្រជាជនខ្មែរខ្លះអាចនឹងមិនធ្លាប់ស្គាល់ពិសេស កូនខ្មែរដូចជារូបកញ្ញាផ្ទាល់ មិនដឹងថាស្រូវដំណើបយ៉ាងម៉េចទេ។

ទស្សនារូបភាពរបស់កញ្ញា អ៊ុំ ដេបូរ៉ា ខាងក្រោម៖

អត្ថបទ៖ Sunny