ច្រើនសន្លឹកផ្អែមល្ហែមដល់ក នីឡា និងបុរសម្នាក់សង្ស័យថាគូស្នេហ៍ថ្មី

  • 2018-11-06 07:20:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង​ និង​សម្ដែង​ នីឡា ក្រោយ​ពី​ផ្ដាច់​ពាក្យ​ជាមួយ​គូ​ដណ្ដឹង​រួច​មក​នាង គ្មាន​ទំនាក់​ទំនង​ជាមួយ​​​​បុរស​ណា​​​ម្នាក់​ក្រៅ​ពី​Account Facebook ឈ្មោះ​ Suth Sakareak ឡើយ។ គ្រប់​ពេល​មាន​កម្មវិធី​តូច​ធំ​ ឬ ដំណើរ​កម្សាន្ត​អ្វី​មួយ​អ្នក​ទាំង​ពីរ​តែង​តែ​ទៅ​ជាមួយ​គ្នា​ជា​និច្ច។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​នេះ​ទៀត​នោះ​កាល​ពី​​ម្សិលមិញSuth Sakareak ត្រូវ​បាន​គេ​សង្ស័យ​ថា​ជា​គូស្នេហ៍​ថ្មី​ នីឡា នោះ​បាន​បង្ហោះ​រូប​ថត​យ៉ាង​ផ្អែម​ល្ហែម​ជា​​មួយ​គ្នា​​​ដោយ​ភាគី​ខាង​ស្រី​គេង​កើយ​ដៃ​ខាង​ប្រុស​​​យ៉ាង​មាន​ក្ដី​សុខ​ទៀត​ផង។

ទោះ​បី​ជា​​សកម្មភាព​ នីឡា និង Suth Sakareak បង្ហាញ​ភាព​ផ្អែម​ដូច​គូស្នេហ៍​​​ក្ដី​ក៏​អ្នក​ទាំង​ពីរ​​មិន​ធ្លាប់​ទទួល​ស្គាល់​ថា​ជា​ស្នេហា​ឡើយ។ កន្លង​មក​កូន​ស្រី តាវ៉ិចទ័រ រូប​នេះ​បញ្ជាក់​ថា​ទំនាក់​ទំនង​​ខ្លួន​ និង​​បុរស​ដែល​សង្ស័យ​ខាង​លើ​ក្នុង​នាម​ ជា​មិត្តភ័ក្ដិ​ប៉ុណ្ណោះ។

រូបថត៖ពីហ្វេសប៊ុក Suth Sakareak

អត្ថបទ៖ ឆុង ស៊ីណាន