ពុំ តុលា ​ត្រលប់​ចូល​ក្រោន​វិញ ​ក្រោយ​រួម​រស់​ជាមួយ​ទ័ព​១០​ឆ្នាំ

  • 2018-11-06 08:18:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ចាស់​វស្សា ពុំ តុលា ​បាន​ត្រលប់​ទៅ​លេង​នៅ​ក្លឹប​ភ្នំពេញ​ក្រោន​វិញ​ហើយ ក្រោយ​ពី​សម្រេច​ចែក​ផ្លូវ​ជាមួយ​ក្រសួង​ការពារ​ជាតិ​នៅ​ពេល​ចប់​រដូវ​កាល​នេះ។

តុលា ​បាន​ចាប់ផ្តើមអាជីព​បាល់ទាត់​របស់ខ្លួន​តាំងពីឆ្នាំ២០០៦​ ជាមួយ​ក្លឹបបាល់ទាត់​ភ្នំពេញក្រោន​ ដែល​ពេល​នោះមាន​ឈ្មោះថា​ Phnom Penh FC ហើយ​ចាប់​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ២០១៨​ លេង​នៅ​ក្លឹប​ក្រសួងការពារជាតិ ។ ខ្សែ​ការពារឆ្វេង​រូបនេះ​ក៏​ធ្លាប់ជាប់​ជម្រើសជាតិ​កម្ពុជា​នៅឆ្នាំ​២០០៧ ២០១១​ និង​ឆ្នាំ​២០១៨ ​ផងដែរ ។​

នេះ​ជា​នាំ​យក​កីឡាករ​ថ្មី​ចូល​ក្រុម​បន្ដ​ទៀត ​ក្រោយ​ពី​ក្លឹប​ខាង​លើ​បាន​តែងតាំង​លោក Leonardo ​ធ្វើ​ជា​គ្រូ​បង្វឹក​មក។ គេ​សង្កេត​ឃើញ​ថា​ក្លឹប​ទើប​តែ​មាន​កុងត្រា​ជាមួយ​កីឡាករ​ក្នុង​ស្រុក ​និង​ជា​អតីត​កីឡាករ​របស់​ខ្លួន​ឯង​ប៉ុណ្ណោះ ​មិន​ទាន់​បាន​ឃើញ​ពី​ការ​ចុះ​កុងត្រា​កីឡាករ​បរទេស​នៅ​ឡើយ​ទេ៕

អត្ថបទ៖ មុន្នីរម្យ