ចាញ់យប់មិញ Liverpool បង្កើតកំណត់ត្រាអាក្រក់បំផុតនៅ Champions League

  • 2018-11-06 20:54:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បានបរាជ័យសឹងមិនគួរឲ្យជឿក្រោមថ្វីជើងក្រុម Red Star Belgrade ក្នុងការប្រកួត Champions League សប្ដាហ៍ទី៤លើទឹកដីប្រទេសស៊ែប។

២គ្រាប់របស់ខ្សែប្រយុទ្ធ Milan Pavkov នៅនាទី ២២ និង២៩ គ្រប់គ្រាន់នឹងធ្វើឲ្យក្រុមលោក Jurgen Klopp ធ្លាក់ចេញពីកំពូលតារាងពូលC បើទោះជាលទ្ធផលរវាង Paris Saint Germain និង Napoli បញ្ចប់ក្នុងលទ្ធផលយ៉ាងណាក៏ដោយ។

នេះគឺជាបរាជ័យក្រៅទឹកដី៣ប្រកួតជាប់គ្នារបស់ក្រុមរហស្សនាមថាហង្សក្រហមជាកំណត់ត្រាអាក្រក់បំផុតរបស់ពួកគេនៅពានទ្វីបអឺរ៉ុបក្រោយចាញ់ Roma ៤-២ ចាញ់ Napoli ១-០ និងចាញ់ Red Star នេះ ២-០។Liverpool គ្រប់គ្រងបាល់ជាង៨០% និងស៊ុតបុកបង្គោលទី២ដងនៅវគ្គទីពីរតែមិនអាចបំប៉ោងសំណាញ់ទីបានធ្វើឲ្យ Red Star បិទមិនឲ្យរបូតគ្រាប់ជាលើកទី១០ក្នុង១៥ប្រកួតចុងក្រោយក្នុងទឹកដីនៅពានទ្វីបអឺរ៉ុប៕

អត្ថបទ៖ វីរ័ត្ន