Apple រំពឹង​ថា​ iPhone XR ឡើង​កូដ តែ​បែរ​ជា​​ត្រូវ​ប៉ាន់​ iPhone 8 ទៅ​វិញ

  • 2018-11-07 02:25:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ iPhone XR ជា​ម៉ូដែល​មាន​តម្លៃ​ថោក​ជាង​គេ​ក្នុង​ចំណោម​ iPhone ស៊េរី​ថ្មី​ទាំង​បី ហេតុ​នេះ​ Apple រំពឹង​ថា​វា​នឹង​ជា​ម៉ូដែល​លក់​ដាច់​បាន​ច្រើន​​ជាង​គេ។ ប៉ុន្តែ​គ្រប់​យ៉ាង​មិន​ដូច​ជា​ការ​រំពឹង​ទុក​របស់​ Apple ឡើយ។

iPhone XR

តាម​ការ​ចុះ​ផ្សាយ​របស់​ Nikkei Asian Review បាន​ឲ្យ​ដឹង​ថា iPhone XR ​លក់​ដាច់​មិន​បាន​ច្រើន​ដូច​ជា​ Apple រំពឹង​ទុក រហូត​នាំ​ឲ្យ​មាន​ការ​រំសាយ​ចោល​ ការ​បង្កើន​ចំនួន​ផលិត​នៃ​ម៉ូដែល​​នេះ។ ប្រភព​ដែល​ជិតស្និទ្ធ​ពី​បញ្ហា​នេះ បាន​និយាយ​ថា ៖ "ដើម​ឡើយ​ Foxconn បាន​ត្រៀម​សង្វាក់​ផលិតកម្ម​​ចំនួន​ ៦០ សម្រាប់​ iPhone XR ប៉ុន្តែ​ពេល​នេះ Foxconn ប្រើ​សង្វាក់​ផលិតកម្ម​ត្រឹម ៤៥ ប៉ុណ្ណោះ ដោយ​ Apple ប្រាប់​ថា​មិន​ទាន់​ត្រូវ​ការ​ផលិត​ច្រើន​នៅ​ឡើយ”។

ក្រៅ​ពី Foxconn រោងចក្រ​ Pegatron និង Wistron ក៏​ទទួល​រ៉ាប់រង​ការ​ផលិត iPhone XR ផង​ដែរ ហើយ​រោងចក្រ​ទាំង​ពីរ​នេះ​សុទ្ធ​តែ​បាន​ផ្អាក​គម្រោង​ការ​បង្កើន​ចំនួន​ផលិត​សម្រាប់​ម៉ូដែល XR នេះ។

ខណៈ​ដែល Apple រំពឹង​ខ្ពស់​លើ iPhone XR ​ពេល​នេះ​ Apple បែរ​ជា​ធ្វើ​ការ​កុម្ម៉ង់​បន្ថែម​នូវ iPhone 8 និង iPhone 8 Plus ពី​ដៃ​គូ​ផ្គត់ផ្គង់​ទៅ​វិញ។ នេះ​មាន​ន័យ​ថា​អតិថិជន​យល់​ថា​ iPhone 8/8 Plus ទើប​ជា​ម៉ូដែល​ធូរ​ថ្លៃ​ពិតៗ មិន​មែន​ XR នោះ​ទេ។ គួរ​ដឹង​ថា​បច្ចុប្បន្ន​ iPhone 8 ​មាន​តម្លៃ​ចាប់​ពី ៥៩៩ ដុល្លារ និង iPhone 8 Plus មាន​តម្លៃ​​ចាប់​ពី ៦៩៩ ដុល្លារ៕​​​

ចុចអាន៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង