Real សម្រួល​ខ្លាំង​ដល់​អ្នក​គាំទ្រ​ ទោះ​ទៅ​បន្ទប់​ទឹក​ក៏​មើល​ការ​ប្រកួត​បាន​

  • 2018-11-07 07:18:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បាន​ធ្វើ​រឿង​មួយ​ដែល​ក្លឹប​ផ្សេង​ភាគ​ច្រើន​មិន​បាន​នឹក​ដល់​ដើម្បី​សម្រួល​ដល់​អ្នក​គាំទ្រ​កុំ​ឲ្យ​ខកខាន​គ្រប់​វិនាទី​នៃ​ការ​ប្រកួត​។​

ដូច​ដឹង​ស្រាប់​ហើយ​ថា​នៅ​កីឡដ្ឋាន​ពេល​ការ​ប្រកួត​កំពុង​តែ​ក្ដៅ​គគុក​អ្នក​គាំទ្រ​គ្រប់​រូប​សឹង​មិន​ចង់​ទៅ​បន្ទប់​ទឹក​ដោយ​សារ​ខ្លាច​ខកខាន​មើល​ឱកាស​បាល់​ស៊ុត​បញ្ចូល​ទី​នៅ​លើ​ទី​លាន​។ មាន​អ្នក​គាំទ្រ​មួយ​ចំនួន​ខកខាន​មើល​បាល់​ចូល​ទី​រហូត​២​គ្រាប់​ក៏​មាន​ពេល​ទៅ​បន្ទោបង់​ ៤,១០​នាទី។

ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ក្រុម​យក្ស​របស់​អេស្ប៉ាញ​បាន​នឹក​ឃើញ​គំនិត​ដ៏​ល្អ​មួយ​គឺ​ដំឡើង​ស្គ្រីន​នៅ​លើ​​កន្ថោរ​នោម​ក្នុង​បន្ទប់​ទឹក​ដើម្បី​ឲ្យ​អ្នក​គាំទ្រ​អាច​តាមដាន​គ្រប់​វិនាទី​នៃ​ការ​ប្រកួត​ កុំ​ឲ្យ​ខកខាន​សកម្មភាព​ណា​មួយ​លើ​ទីលាន៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វីរ័ត្ន