ម៉ូតូអគ្គិសនីវៀតណាម បង្ហាញតម្លៃលក់ ធូរថ្លៃស្មានមិនដល់
- 2018-11-07 08:13:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូតូអគ្គិសនីវៀតណាម បង្ហាញតម្លៃលក់ ធូរថ្លៃស្មានមិនដល់
ចន្លោះមិនឃើញ
ម៉ូតូអគ្គិសនីរបស់ក្រុមហ៊ុនវៀតណាម Vinfast បានបង្ហាញវត្តមានកាលពីថ្ងៃទី ៣ ខែវិច្ឆិកាកន្លងទៅ ដោយពេលនេះតម្លៃរបស់វាត្រូវបានបង្ហាញចេញហើយ។
ចំពោះការចេញលក់ដំណាក់កាលដំបូងម៉ូតូអគ្គិសនីម៉ូដែល Klara នេះនឹងមានតម្លៃប្រមាណ ៩០០ ដុល្លារ ដល់ ១ ៥០០ ដុល្លារ អាស្រ័យលើប្រភេទរបស់វា។ ចំពោះតម្លៃសម្រាប់ដាក់លក់ដំណាក់កាលទីពីរ និងតម្លៃលក់ផ្លូវការអាចប្រែប្រួលខុសពីនេះ។
ទាក់ទងតម្លៃនេះដែរ ពលរដ្ឋវៀតណាមបានបង្ហាញមតិភ្ញាក់ផ្អើលពេលដឹងថាម៉ូតូអគ្គិសនីដែលមានស្តង់ដារបែបអន្តរជាតិ ដាក់លក់តម្លៃធូរថ្លៃបែបនេះ។ ម៉ូតូអគ្គិសនី Klara មានបំពាក់ដោយអំពូល LED, មានភ្ជាប់អ៊ីនធឺណិត 3G, GPS, ការបញ្ជាចាក់សោពីចម្ងាយ និងអាចជិះបានចម្ងាយ ៨០ គ.ម ទៅ ១២០ គ.ម។
គួរដឹងដែរថា រោងចក្រផលិតម៉ូតូអគ្គិសនីរបស់ក្រុមហ៊ុន VinFast គ្របដណ្ដប់លើផ្ទៃដី ៦,៤ហិកតា នៅក្រុង Hai Phong ដែលផលិតម៉ូតូបាន ២៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ គោលដៅរបស់ក្រុមហ៊ុននេះ គឺក្លាយជារោងចក្រផលិតម៉ូតូអគ្គិសនីដ៏ទំនើបបំផុតនៅតំបន់អាស៊ីអាគ្នេយ៍៕
ចុចអាន៖