ហ្វេនពេញចិត្តស្តូក ពេលជួបតារាក្នុង​ដួងចិត្ត ហើយបាន​តេស្ត OPPO Find X Lamborghini ទៀត

  • 2018-11-07 10:01:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OPPO ជោគជ័យខ្លាំងលើការតាំងពិព័រណ៍ទូរសព្ទចល័តដ៏ធំនៅកម្ពុជា ដោយឡែក​ហ្វេនៗមានការពេញចិត្តជាខ្លាំងចំពោះការតាំងពិព័រណ៍ទូរសព្ទដោយបានជួបផ្ទាល់ជាមួយតារាក្នុងដួងចិត្ត ហើយ​បាន​តេស្ត OPPO Find X Lamborghini ទៀតនៅផ្សាទំទើបអ៊ីអន ២ កាលពីថ្ងៃទី ២ ដល់ថ្ងៃ ៤ ខែវិច្ឆិកាថ្មីៗនេះ។

នេះជាលើកទី ១ ដែលមាន​ការតាំងពិព័រណ៍បង្ហាញពីបច្ចេកវិទ្យាទូរសព្ទចល័តដ៏ធំ និងមាន​ដល់​ទៅ ៣ ថ្ងៃជាប់គ្នា ធ្វើឲ្យអ្នកចូលរួមទស្សនាការតាំងពិព័រណ៍ដ៏ធំមួយនេះ បានឃើញទូរសព្ទជាច្រើនម៉ូដែលដែលកំពុងតែទទួលបានការពេញនិយម មានដូចជា OPPO F9, OPPO Find X ព្រមទាំងទទួលបានការសាកល្បងបច្ចេកវិទ្យាថ្មីៗរបស់ OPPO ទៀតផង។

ក្រៅពីនេះ អ្នកគាំទ្រក៏អាច​ទៅ​តេស្តសាកល្បង ស្មាតហ្វូនម៉ូដែលកំពូលរបស់ក្រុមហ៊ុន OPPO គឺ Find X Lamborghini Edition ដែលមានតម្លៃ ១៩៩៩ ដុល្លារ។ ជាងនេះទៀត អ្នកគាំទ្រជាច្រើនបានចូល សួរនាំអំពីលក្ខណៈពិសេសនៃទូរសព្ទ ហើយក៏មានអ្នកសម្រេចចិត្តជាវទូរស័ព្ទម៉ូដែល OPPO យ៉ាងច្រើនកុះករ។

តារាកិត្តិយសល្បីៗដែល​មាន​មក​ចូលរួម ធ្វើឲ្យកម្មវិធី​មានភាពទាក់ទាញនិងគួរឱ្យចាប់អារម្មណ៍មែនទែន នៅថ្ងៃទី២ ខែវិច្ឆិកាលោក ជា វណ្ណរិទ្ធ កញ្ញា ស៊ិន យូប៊ិន និងតារាហ្វេសប៊ុកដ៏ល្បីគឺ លោក ហេង វិសាល។

ចំណែកឯថ្ងៃទី៣ វិច្ឆិកាវិញគឺមានវត្តមានកំពូលតារាចម្រៀងដ៏ពេញនិយម អ្នកនាង ពេជ្រ សោភា និងគូស្នេហ៍ លោក ឆឹម សក្កដា រួមជាមួយនិងពិធីការិនីដ៏ស្រស់សោភា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន។ លុះដល់ថ្ងៃបញ្ចប់នៃកម្មវិធីវិញ មានការអញ្ជើញចូលរួមពីសំណាក់តារាចម្រៀងវ័យក្មេងពីរដួងគឺ លោក Step និងកញ្ញា រ៉េត ស៊ូហ្សាណា។

ក្នុងឱកាសដ៏ពិសេសទាំងបីថ្ងៃនេះ យើងសង្កេតឃើញមានការចូលរួមរបស់អ្នកគាំទ្រជាច្រើនកុះករ ដែលពួកគាត់បានចូលរួមលេងហ្គេមកម្សាន្តឈ្នះរង្វាន់ សួរជាសំណួរ ក៏ដូចជាសុំថតរូបជាមួយនឹងតារាៗក្នុងដួងចិត្តរបស់ពួកគាត់។

ក្នុងកំឡុងពេលទាំងបីថ្ងៃនេះ ឃើញថាស្តង់តាំងពិព័រណ៍របស់ OPPO គឺមានភាពលេចធ្លោជាងគេ ហើយអ្នកគាំទ្រជាច្រើនសម្តែងនូវការពេញចិត្តជាខ្លាំង ហើយក៏រំពឹងថា ក្រុមហ៊ុន OPPO នឹងបង្កើតឱ្យមានកម្មវិធីបែបនេះឱ្យបានច្រើន ដើម្បីឱ្យពួកគាត់អាចទទួលបាននូវ ការយល់ដឹងអំពីផលិតផល OPPO ភាពរីករាយ និងឱកាសបានជួបជាមួយនឹងតារាៗក្នុងដួងចិត្តរបស់ពួកគាត់៕

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម