ដំណឹង​អាក្រក់! ក្បាល​ឆក​នឹង​លេច​​ចេញ​លើ​ស្មាតហ្វូន Samsung ឆាប់ៗ​នេះ​

  • 2018-11-08 01:58:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កន្លង​មក​អ្នក​គាំទ្រ​​ជា​ច្រើន​បាន​កោត​សរសើរ​ Samsung កប់ៗ​មាត់​ ដែល​មិន​ខ្ចី​ប្រើ​រចនាបថ​ក្បាល​ឆក​​តាម​ iPhone X ដូច​ជា​ក្រុមហ៊ុន​ស្មាតហ្វូន​​ Android ​​ដទៃ​ទៀត។ យ៉ាងណា Samsung ត្រៀម​នឹង​​លើក​ទង់ជ័យ​ស​ និង​ចូល​​រួម​​​ជា​មួយ​ក្រុមហ៊ុន​ដទៃ​​ប្រើ​រចនាបថ​អេក្រង់​ឆក។​

ក្នុង​កម្មវិធី Samsung Developer Conference ដែល​បាន​​ចាប់​ផ្ដើម​ប្រារព្ធ​​កាល​ពី​យប់​មិញ​នេះ Samsung បាន​បង្ហាញ​ខ្លះៗ​ពី​​រចនាបថ​អេក្រង់​ឆក​ចំនួន​ ៣ ប្រភេទ​ខុសៗ​គ្នា​ដែល​ត្រៀម​នឹង​ប្រើ​លើ​ស្មាតហ្វូន​អនាគត។ រាប់​ពី​ឆ្វេង​ទៅ​ស្ដាំ​លើ​រូបភាព​ខាង​ក្រោម​នេះ​​មាន​ដូច​ជា Infinity-U, Infinity-V និង​ Infinity-O។

ដូច​ដែល​គ្រប់​គ្នា​បាន​ឃើញ​ស្រាប់​ ​ស្នាម​ឆក​លើ​អេក្រង់​ទាំង​បី​ប្រភេទ​មាន​រូបរាង​ដូច​ជា​អក្សរ​ដែល​ប្រើ​ជា​ឈ្មោះ​របស់​អេក្រង់​​ទាំង​នេះ​ដែរ។ ចំពោះ​ Infinity-O មាន​លក្ខណៈ​ខុស​ប្លែក​ពី​រចនាបថ​ឆក​ដែល​ឃើញ​មាន​បច្ចុប្បន្ន​នេះ ដោយ​វា​ទំនង​ជា​​ការ​ឆ្កៀល​អេក្រង់​ដើម្បី​បំពាក់​​កាមេរ៉ា​ Selfie ប៉ុន្តែ​ស្ថិត​នៅ​លើ​ទីតាំង​ចម្លែក​មួយ។

ដោយ​ឡែក​អេក្រង់​ទី ៤ មាន​ឈ្មោះ​ New Infinity មាន​អេក្រង់​លាត​ពេញ​ផ្ទៃ​ជា​អ្វី​ដែល​គ្រប់​គ្នា​ទន្ទឹង​រង់ចាំ​ ហើយ​រចនាបថ​នេះ​ទំនង​ជា​នឹង​លេច​មុខ​លើ​​​ស្មាតហ្វូន​ Flagship (ប្រចាំ​ឆ្នាំ) របស់​ Samsung។ ចំណែក​រចនាបថ​ ៣ ទៀត​អាច​នឹង​ត្រូវ​ប្រើ​លើ​ស្មាតហ្វូន​​ធន់​កណ្ដាល​ក៏​ថា​បាន៕ ​​​​​​​

ចុចអាន៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី