Man City សាង​កំណត់ត្រា​​ខ្លួន​ឯង​មួយ ក្រោយ​លត់ Shakhtar ទក់​សាច់

  • 2018-11-08 02:02:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​យក​ឈ្នះ​ Shakhtar Donetsk ៦​ទល់​នឹង​០ Manchester City បាន​សាង​កំណត់ត្រា​ឈ្នះ​ច្រើន​​បំផុត​​ក្នុង​​នៅ  Champions League សម្រាប់​ខ្លួន​ឯង។

ជ័យជម្នះ​នេះ ធ្វើ​ឲ្យ​ក្រុម​លោក Pep Guardiola ឈរ​កំពូល​តារាង​ F នៅ​លើ Lyon និង Hoffenheim ដែល​ប្រកួត​ស្មើ​គ្នា ២-២។ City នឹង​អាច​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ ប្រសិន​ពួក​គេ​ឈ្នះ​មួយ​ប្រកួត​ទៀត​ទល់​នឹង Lyon នៅ​ថ្ងៃ​ទី ២៧ ខែ វិច្ឆិកា​​នេះ។

ក្រោយ​ចប់​ការ​ប្រកួត Pep បាន​និយាយ​ថា៖ “ជា​អកុសល​ពួក​យើង​​មិន​ទាន់​បាន​ឈាន​ទៅ​វគ្គ​បន្ត ប៉ុន្តែ​ពួក​យើង​​កាន់​តែ​ខិតជិត​មែនទែន​ហើយ។ ឆ្លង​កាត់​៤​ប្រកួត​កន្លង​ទៅ City មាន​៩​ពិន្ទុ ខណៈ Lyon នៅ​លេខ​ពីរ​មាន​៦​ពិន្ទុ។ Hoffenheim នៅ​លេខ​បី​មាន​៣​ពិន្ទុ​និង Shakhtar Donetskស្ថិត​នៅ​បាត​តារាង៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ