ក្រុម​បាល់ទះ​វិសាខា​បញ្ជូន​យុវជន​របស់​ខ្លួន ៤ រូប​ទៅ​ហាត់​នៅ​ថៃ ៦ ខែ​

  • 2018-11-08 02:52:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទះ​វិសាខា​បាន​បញ្ជូន​យុវជន​របស់​ខ្លួន​ចំនួន ៤ រូប​ទៅ​ហ្វឹកហាត់​នៅ​​ក្លឹប​វិសាខា​​ថៃ​ នៅ​ទីក្រុង​បាងកក​ចំនួន ៦ ខែ ដើម្បី​បង្កើន​កម្រិត​គុណភាព​កីឡាករ​របស់​ខ្លួន​ឲ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង។

កីឡាករ​ទាំង​៤​នាក់​ក្រោយ​គេ (រូបថត​ផ្ដល់ឲ្យ)

​លោក សាន សុក្រិត​ គ្រូ​បង្វឹក​បាល់ទះ​វិសាខា​បាន​ឲ្យ​ដឹង​ថា កីឡាករ​ដែល​ទៅ​ហ្វឹកហាត់​បាន​ទៅ​ដល់​ទឹក​ដី​​​ថៃ​កាល​ពី​យប់​​ម្សិលមិញ​។ កីឡាករ​ទាំង​៤​នាក់​នោះ​គឺ​ គួន មុំ, ឡាង រាសីកែវ, ផល ថានិត និង វឿន វាសនា។

​គ្រូ​បង្វឹក​រូប​នេះ​បញ្ជាក់​ពី​ហេតុផល​ក្នុង​ការ​បញ្ជូន​ពួក​គេ​ទាំង​៤​នាក់​នេះ​ទៅ​ហ្វឹកហាត់​នៅ​ថៃ​នោះ​​​ថា ​ដោយសារ​ឯក​ឧត្ដម ស សុខា ​ជា​ប្រធាន​ក្លឹប​មើល​ឃើញ​ពី​កម្រិត​នៃ​ការ​លេង​របស់​កីឡាករ​កម្ពុជា​មាន​ភាព​ស្រដៀង​ ទៅ​ហ្នឹង​កីឡាករ​​ដែល​កំពុង​លេង​នៅ​ក្លឹប​វិសាខា​ថៃ។ ការ​សម្រេច​បញ្ជូន​កីឡាករ​ទាំង​៤​នាក់​នេះ​ទៅ​ដែរ នឹង​អាច​ឲ្យ​កីឡាករ​​យុវជន​កម្ពុជា​មាន​បទ​ពិសោធ​កាន់​តែ​ច្រើន ហើយ​អាច​មក​ប្រើការ​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​បាល់ទះ​នៅ​កម្ពុជា​បន្ថែម​ទៀត៕

​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​