ត្រូវ​កែងរបស់ Ramos ធ្វើ​ឲ្យ​កីឡាករ Viktoria Plzen ហូរ​ឈាម​ពេញ​ច្រមុះ

  • 2018-11-08 02:44:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sergio Ramos បាន​សាង​ការ​រិះគន់​ម្ដង​ទៀតតាម​រយៈ​កីឡាករ​ម្នាក់​បាន​ហូរ​ឈាម​ចេញ​ពី​ច្រមុញ​ បន្ទាប់​ពី​​ត្រូវ​មួយ​​​កែង​ឆ្វែងរបស់​គាត់។

ខ្សែ​ការពារ​កណ្ដាល​​របស់ Real Madrid បាន​ប៉ះ​ទង្គិច​ជាមួយ​កីឡាករ Milan Havel  អំឡុង​ពេល​​ក្លឹប​យក្ស​របស់​អេស្ប៉ាញ​មួយ​នេះ​យក​ឈ្នះ Viktoria Plzen នៅ Champions League លទ្ធផល ៥-០។ ការ​ប៉ះ​ទង្គិច​រវាង​កីឡាករ​ទាំង​ពីរ​កើត​ឡើង ពេល Milan Havel បាន​ទទួល​បាល់​​ពី​ដៃ​គូ​ រួច​ព្យាយាម​អូស​ទៅ​មុខ។

ភ្លាម​នោះ Ramos បាន​ហក់​មក​ប្រជែង​យក​បាល់ ដោយ​​​ប្រើ​ដៃ​​ប្រជែង​គ្នា​។ Milan Havel បាន​ហូត​ឈាម​ចេញ​ពី​ច្រមុះ​យ៉ាង​ច្រើន ខណៈ Sergio បាន​ធ្វើ​ដូច​ជា​មិន​ដឹង​រឿង​អ្វី​កើត​ឡើង។ ចប់​ការ​ប្រកួត​ក្នុង​បណ្ដាញ​សង្គម​បាន​រិះគន់​លើ​ខ្សែ​ការពារ​អេស្ប៉ាញ​ខាង​លើ​ជា​ខ្លាំង​ ស្របពេល​អ្នក​ខ្លះ​ប្រៀបធៀប​នឹង​ការ​ធ្វើ​ឲ្យ Salah របួស​នៅ Champions League វគ្គ​ផ្ដាច់ព្រ័ត្រ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ