ចុងខែនេះ បើពលរដ្ឋខេត្តព្រះសីហនុ ឃើញអណ្ដាតភ្លើងខ្មួលខ្មាញ់ សំឡេងផ្ទុះ សូមកុំភ្ញាក់ផ្អើល

  • 2018-11-08 03:56:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ខាង​មុខ​នេះ អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ មាន​រៀបចំ​លំហាត់​ធ្វើ​សម​យុទ្ធ​ទ្រង់ទ្រាយ​ធំ គ្រប់គ្រង​គ្រោះ​អាសន្ន​ប្រចាំ​ឆ្នាំ សំដៅ​ធ្វើ​ការ​ហ្វឹកហ្វឺន​សាកល្បង ដល់​អាជ្ញាធរ​ដែន​ដី ភ្នាក់ងារ​នានា ដែល​មាន​ការ​ពាក់ព័ន្ធ ដើម្បី​ជា​បទពិសោធន៍​លើ​ការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ នៅ​ពេល​មាន​គ្រោះ​មហន្តរាយ ដែល​កើត​ឡើង​ជាយថាហេតុ​នៅ​ក្នុង ឬ​ជុំវិញ​បរិវេណ​អាកាស​យានដ្ឋាន​អន្តរជាតិ ខេត្ត​ព្រះសីហនុ។

រូបតំណាង

នៅ​ក្នុង​ការ​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នេះ នឹង​មាន​ដុត​ប្រេង និង​កង់​ឡាន​ចាស់ៗ បង្កើត​បាន​ជា​អណ្ដាត​ភ្លើង និង​ផ្សែង​ខ្មួលខ្មាញ់ ជា​សិប្បនិម្មិត ប្រធាន​បទ​នៃ​ការ​ធ្លាក់​យន្តហោះ។ ការ​ធ្វើ​សមយុទ្ធ​នេះ មាន​ការ​ប្រកាស​អាសន្ន​ដល់​អាជ្ញាធរ​ដែន​ដី ភ្នាក់ងារ​នានា នៅ​ជុំវិញ​ខេត្ត​ព្រះសីហនុ​ដូចជា៖ កង​កម្លាំង​ប្រដាប់​អាវុធ កង​នគរបាល​ខេត្ត ក្រុម​សង្គ្រោះ​ជន​រងគ្រោះ របស់​មន្ទីរពេទ្យ​នានា រថយន្ត​ពន្លត់​អគ្គិភ័យ។

ដូច្នេះ​សូមប្រជាពលរដ្ឋ​ដែល​រស់​នៅ​ជុំវិញ​បរិវេណ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ សូម​កុំ​មាន​ការ​ភ័ន្ត​ច្រឡំ និង​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​សមយុទ្ធ​នេះ៕ ​​​​​

អត្ថបទ៖ វឌ្ឍនៈ