Messenger នឹងទុកពេលឲ្យ ១០ នាទីដើម្បីលុបសារដែលផ្ញើចេញ
- 2018-11-08 04:03:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messenger នឹងទុកពេលឲ្យ ១០ នាទីដើម្បីលុបសារដែលផ្ញើចេញ
ចន្លោះមិនឃើញ
អ្នកប្រើប្រាស់ Twitter មួយរូបបានប្រទះឃើញពីលក្ខណៈពិសេសនៃមុខងារថ្មីលើកម្មវិធី Facebook Messenger ដែលនឹងបញ្ចេញឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ។
កម្មវិធី Messenger នឹងទទួលបានកំណែទម្រង់ថ្មី ដោយវានឹងទុកពេល ១០ នាទីឲ្យអ្នកប្រើប្រាស់ ដើម្បីអាចលុបសារដែលខ្លួនផ្ញើចេញទៅអ្នកដទៃបាន។ មុខងារថ្មីនេះមានឈ្មោះថា "Unsend” ដោយវាបានលេចចេញកាលពីខែមេសា ក្រោយពី Facebook សារភាពថាបានលុបសារដែលផ្ញើចេញទៅដោយគណនីរបស់ Mark Zuckerberg។
មុខងារស្រដៀងគ្នានេះបានបង្ហាញវត្តមាននៅលើកម្មវិធីដទៃទៀតដែលកាន់កាប់ដោយ Facebook រួចមកហើយ។ ជាក់ស្ដែងកាលពីឆ្នាំទៅ WhatsApp បានផ្ដល់សិទ្ធឲ្យអ្នកប្រើប្រាស់លុបសារដែលផ្ញើចេញទៅក្នុងរយៈពេល ១ ម៉ោង៕
ចុចអាន៖