ចិនដាក់ដំណើរការអ្នកអានព័ត៌មានធ្វើពី AI ជាលើកដំបូង
- 2018-11-09 02:42:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនដាក់ដំណើរការអ្នកអានព័ត៌មានធ្វើពី AI ជាលើកដំបូង
ចន្លោះមិនឃើញ
ទូរទស្សន៍រដ្ឋចិន Xinhua បានបង្ហាញចេញអ្នកអានព័ត៌មាន AI ដែលបង្កើតឡើងដោយផ្អែកតាមរូបភាពពិតរបស់អ្នកអានព័ត៌មានឈ្មោះ Zhang Zhao នៃទូរទស្សន៍នេះ។
Xinhua ទំនងជាបានប្រើប្រាស់វីដេអូនៃអ្នកអានព័ត៌មានពិតធ្វើជាមូលដ្ឋាន បន្ទាប់មកកែសម្រួលមាត់ និងទឹកមុខតាមរយៈបច្ចេកវិទ្យា AI រួមបញ្ចូលជាមួយសំឡេង ដើម្បីឲ្យដូចជាការអានពិតៗ។ ផ្អែកតាមការចុះផ្សាយរបស់ South China Morning Post ឲ្យដឹងថា មានអ្នកព័ត៌មាន AI ចំនួនពីរប្រភេទត្រូវបាន Xinhua បង្កើតឡើង មួយសម្រាប់និយាយភាសាអង់គ្លេស និងមួយទៀតនិយាយភាសាចិន។
Xinhua បាននិយាយថាការបង្កើតអ្នកអាន AI នេះជួយកាត់បន្ថយការចំណាយបានមួយកម្រិតធំ ហើយពួកគេម្នាក់ៗអាចធ្វើការបានដល់ ២៤ ម៉ោងក្នុងមួយថ្ងៃ។
យ៉ាងណាក្ដីបច្ចេកវិទ្យានេះនៅមានកម្រិតនៅឡើយ ដោយតាមរយៈវីដេអូឃើញថាការបញ្ចេញទុកមុខនៅមានកម្រិត ហើយអាចស្ដាប់ដឹងថាជាសំឡេងសិប្បនិម្មិត។ ប៉ុន្តែការស្រាវជ្រាវដែលបន្តរីកចម្រើនមិនចេះចប់ អ្នកអានព័ត៌មាន AI នៅថ្ងៃអនាគត អាចនឹងមានភាពដូចគ្នាបេះដាក់ទៅនឹងមនុស្សពិតៗ៕
ចុចអាន៖