អេហ្ស៊ីបកំពុងពិចារណាហាមឃាត់ការពាក់ស្បៃមុខ ព្រោះហេតុផលមួយ

  • 2018-11-09 07:15:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ប្រទេស​អេហ្ស៊ីប កំពុង​ពិចារណា​ចេញ​ច្បាប់​ហាម​ឃាត់​ការ​ពាក់​ស្បៃ​មុខ​ក្នុង​ទីសាធារណ ខណៈ​អ្នក​ល្មើស​អាច​នឹង​ត្រូវ​ពិន័យ​ធ្ងន់ធ្ងរ។

យោង​តាម​របាយការណ៍​របស់ Jerusalem Post ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ពាក់​ស្បៃ​គ្រប​មុខ​ជិត អាច​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​រហូត​ដល់ ៥៦​ដុល្លារ។ ការ​ហាម​ឃាត់​នេះ ធ្វើ​ឡើង​នៅ​ទី​សាធារណ​ដូចជា​មន្ទីរ​ពេទ្យ, គ្លីនិក, សាលារៀន, រោង​កុន និង​សារមន្ទីរ​ផ្សេងៗ។ សេចក្ដី​ព្រាង​ច្បាប់​នេះ កំពុង​ត្រូវ​បាន​ពិចារណា​ក្នុង​គោល​បំណង​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​អ៊ីស្លាម​និយម​ដឹក​នាំដោយ​ក្រុម ISIS ដែល​បើក​ការ​វាយ​ប្រហារ​នៅ​ក្នុង​ទីក្រុង។

អ្នក​វិភាគ​នយោបាយ​ម្នាក់ បាន​និយាយ​ថា​ស្បៃ​មុខ​នេះ​បង្កើត​ឲ្យ​មាន​បញ្ហា​សន្តិសុខ​ខណៈ​ដែល​ក្រុម​ភេរវករ​ទាំង​ប្រុស និង​ស្រី​ប្រើ​វា​ដើម្បី​លាក់​អត្ត​សញ្ញាណ​របស់​ពួកគេ​ដើម្បី​ចូល​ទៅ​កន្លែង​ផ្សេង​ៗ​មុន​បើក​ការ​វាយ​ប្រហារ។ ទោះយ៉ាង​ណា​ក៏​ដោយ ការ​ហាម​ប្រាម​នេះ នឹង​មិន​រំលោភ​លើ​សេរីភាព​ឬ​ប្រឆាំង​នឹង​សាសនា​ទេ ព្រោះ​ច្បាប់​អ៊ីស្លាម​មិន​បាន​បង្ខំ​ឱ្យ​ស្ត្រី​ត្រូវ​តែ​ពាក់​ស្បៃ​មុខ​នោះ​ទេ៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន