ទីបំផុត! ផ្នូរអេហ្ស៊ីបអាយុកាល ៤ ពាន់ឆ្នាំ បើកទ្វារឲ្យចូលទស្សនា (មានវីដេអូ)
- 2018-09-11 01:53:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត! ផ្នូរអេហ្ស៊ីបអាយុកាល ៤ ពាន់ឆ្នាំ បើកទ្វារឲ្យចូលទស្សនា (មានវីដេអូ)
ចន្លោះមិនឃើញ
ប្រទេសអេហ្ស៊ីបបានបើកទ្វារផ្នូរបុរាណមួយដែលមានអាយុកាលជាង ៤ពាន់ឆ្នាំ ឲ្យសាធារណជនបានចូលទស្សនានៅជិតទីក្រុង Giza ដើម្បីទាក់ទាញទេសចរ។
ផ្នូរនេះត្រូវបានរកឃើញកាលពីឆ្នាំ ១៩៤០ ដែលពោរពេញទៅដោយរូបគំនូរដ៏រស់រវើករាប់ពាន់ដែលបន្សល់ពីរាជវង្សទី ៦របស់អេហ្ស៊ីបនិងមានអាយុកាលប្រហែល ៤សហស្សវត្ស។ រដ្ឋាភិបាលអេហ្ស៊ីបបានបើកឲ្យចូលទស្សនាផ្នូរនេះកាលពីថ្ងៃសៅរ៍ទី ៨ខែកញ្ញាកន្លងទៅ។
គួរឲ្យដឹងថា ផ្នូរនេះគឺផ្នូររបស់មន្ត្រីជាន់ខ្ពស់ឈ្មោះ Mehu ដែលស្ថិតក្រោមការដឹកនាំរបស់ស្ដេច Pepi I ហើយត្រូវបានកប់ជាមួយកូនប្រុសឈ្មោះ Meren Ra និងចៅប្រុស Heteb Kha ផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម ៖
ចុចអាន ៖