សាំងនៅអេហ្ស៊ីប ឡើងថ្លៃជិត ៥០ភាគរយព្រោះហេតុផលមួយ

  • 2018-06-16 08:53:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​សៅរ៍​នេះ រដ្ឋាភិបាល​អេហ្ស៊ីប​បាន​ដំឡើង​ថ្លៃ​សាំង​ក្នុង​ប្រទេស​ជិត ៥០​ភាគរយ​ក្រោម​កំណែ​ទម្រង់​ផែនការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ។

ក្រសួង​ថាមពល​ឲ្យ​ដឹង​ថា សាំង​ស៊ុបពែរ​កើនឡើងដល់ ៧,៧៥ ផោន​អេហ្ស៊ីប (០,៤៣ ដុល្លារ) ដែល​តម្លៃ​ចាស់​ត្រឹម ៦,៦ ផោន​អេហ្ស៊ីប (០,៣៧ដុល្លារ) និង​សាំង​ធម្មតា​ឡើង​ពី ផោន​អេហ្ស៊ីប (០,២៨ដុល្លារ) មក ៦,៧៥ ផោន​អេហ្ស៊ីប (០,៣៨ ដុល្លារ)។ ការ​ឡើង​ថ្លៃ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​អេហ្ស៊ីប​ឲ្យ​ដឹង​ថា ក្នុង​គោល​បំណង​សន្សំ​ថវិកា​របស់​រដ្ឋ​ក្នុង​ឆ្នាំ ២០១៨-២០១៩ រហូត​ដល់ ៥០ ពាន់លានផោនអេហ៊្សីប (ជាង ២៨ពាន់លាន​ដុល្លារ) ៕

ចុចអាន ៖

ប្រភព៖ Reuters   ប្រែសម្រួល ៖ រ័ត្ន