ត្រឹម​រយៈពេល ២៤ម៉ោង​សោះ MV ទាំង ១០នេះ​មានអ្នកចូលមើលច្រើនបំផុត​លើ YouTube

  • 2018-11-09 08:26:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​អត្ថបទ​ព័ត៌មាន​ពី​ទស្សនាវដ្ដី​ Forbes ដែល​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ០៨ ខែវិច្ឆិកា​ បាន​បង្ហាញ​ពី​កំពូល​ MV ដែល​មាន​អ្នក​ចូល​មើល​ច្រើន​ជាង​គេ​បំផុត​ ត្រឹម​រយៈ​ពេល​ ២៤​ម៉ោង​ប៉ុណ្ណោះ។

បើ​គិត​ក្នុង​សីហា​ឆ្នាំ​ ២០១៨​ វីដេអូ​បទ​ "IDOL” របស់​ BTS បាន​យក​ឈ្នះ​តារាចម្រៀង​ Taylor Swift និង​ក្លាយ​ជា​ម្ចាស់​តំណែង​ MV ដែល​មាន​អ្នក​ចូល​មើល​ច្រើន​បំផុត​ក្នុង​រយៈ​ពេល​ត្រឹម​តែ ២៤​ម៉ោង ជាមួយ​ចំនួន​ទស្សនា ៤៥លានដង។ ចំណែក​វីដេអូ​បទ​ "Fake Love” វិញ ក៏​បាន​ឈរ​នៅ​លំដាប់​កំពូល​ទី​ ៦​ ដែរជាមួយ​ចំនួន​ទស្សនា ៣៥,៩លានដង។

ដោយឡែក​ ក្រៅ​ពី​វីដេអូ​របស់ BTS តើ​នៅ​មាន​វីដេអូ​ណា​ទៀត​ ដែល​មាន​ចំនួន​អ្នក​ចូល​មើល​ច្រើន​បំផុត​ទាំង​ ១០ ត្រឹម​រយៈ​ពេល​ ២៤​ម៉ោង​ ក្រោយ​បង្ហាញ​ខ្លួន​លើ​ YouTube ភ្លាម?

១. បទ​ "IDOL"​ របស់​ BTS មាន​អ្នកចូល​មើល ៤៥លានដង

២. បទ​ "Look What You Made Me Do" របស់​ Taylor Swift មាន​អ្នកចូល​មើល ៤៣,២លាន ដង

៣. បទ​ "Killshot" របស់​ Eminem មាន​អ្នកចូល​មើល ៣៨,១លានដង

៤. បទ​ "DDU-DU DDU-DU" របស់​ BLACKPINK មាន​អ្នកចូល​មើល ៣៦,២លានដង

៥. បទ​ “Gentlemen” របស់​ PSY មាន​អ្នក​ចូល​មើល​ ៣៦លានដង

៦. បទ​ "Fake Love" របស់​ BTS មាន​អ្នកចូល​មើល ៣៥,៩លានដង

៧. បទ​ "Yes or Yes" របស់​ TWICE មាន​អ្នកចូល​មើល ៣១,៤ ដង

៨. បទ​ "X (Equis)" របស់​ Nicky Jam មាន​អ្នកចូល​មើល ២៩,៧លានដង

៩. បទ​ "Boom Boom" របស់​ RedOne មាន​អ្នកចូល​មើល ២៤,១លាន ដង

១០. បទ​ "Wrecking Ball" របស់​ Miley Cyrus មាន​អ្នកចូល​មើល ២២,៦លានដង

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី