Suzuki Cup៖ អ្នកគាំទ្រ​ឥណ្ឌូណេស៊ី ដាក់​​សម្ពាធ​លើ​ក្រុម​ឈុត​ធំ​ក្រោយ​លេង​មិន​ល្អ​

  • 2018-11-10 07:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគាំទ្រ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី បាន​ធ្វើ​បដា​ដាក់​សម្ពាធ​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ​របស់​ខ្លួន ក្នុង​ការ​ប្រកួត​ទល់នឹង​ក្រុម​សិង្ហបុរី នៅ​ពូល B បើកឆាក ព្រឹត្តិការណ៍​ពានរង្វាន់ AFF Suzuki Cup 2018​។

ជនជាតិ​ឥណ្ឌូណេស៊ី​ដែល​រស់នៅ​សិង្ហបុរី​ជាង ៣០០នាក់ និង​អ្នកគាំទ្រ​ឥណ្ឌូណេស៊ី ប្រមាណ​ជាង ១៣០០​នាក់​ដែល​បាន​ធ្វើ​ដំណើរ​ពី​ក្រុង​ហ្សាការតា​ទៅ​កាន់​ទស្សនា​នៅ​ក្រុង​សិង្ហបុរី បាន​ចូលរួម​ក្នុង​ការ​ប្រកួត​ដែល​រៀបចំ​នៅ​កីឡដ្ឋាន​ជាតិ​សិង្ហបុរី កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

បដា​របស់​អ្នកគាំទ្រ​ឥណ្ឌូណេស៊ី បាន​សរសេរ​ថា៖ «តើ​អ្នក​មិន​មាន​ភាព​អៀន​ខ្មាស​ទេ​ឬ ចំពោះ​លទ្ធផល​ដែល​ក្រុម​ជម្រើស​ជាតិ​​របស់​អ្នក​សម្រេច​បាន​?»។ ការ​ចំអក​​របស់​អ្នកគាំទ្រ​ឥណ្ឌូណេស៊ី បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុម U19 ឥណ្ឌូណេស៊ី បាន​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុងក្រោយ​ពាន​រង្វាន់ AFC U19។

ក្រុម​ឈុត​ធំ​ឥណ្ឌូណេស៊ី បាន​ប្រកួត​ចាញ់​ម្ចាស់ផ្ទះ សិង្ហបុរី ដោយ​លទ្ធផល ១-០ នៅថ្ងៃ​បើកឆាក ពូល B ពានរង្វាន់ AFF Suzuki Cup 2018 កាលពី​យប់មិញ​៕

ប្រភព៖ Kley Kley   កែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម