ដាច់ខាតកុំធ្វើដៃជាសញ្ញា "OK" នៅប្រទេសជប៉ុន
- 2018-11-10 05:54:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដាច់ខាតកុំធ្វើដៃជាសញ្ញា "OK" នៅប្រទេសជប៉ុន
ចន្លោះមិនឃើញ
ប្រសិនបើនរណាម្នាក់ធ្វើដំណើរកម្សាន្តជាលើកដំបូងនៅក្នុងប្រទេសជប៉ុន នោះគេនឹងចាប់អារម្មណ៍ភ្លាមថា វាជាប្រទេសមួយដែលគ្មានប្រទេសផ្សេងទៀតដូចឡើយ។
ជប៉ុនគឺជាប្រទេសដែលមានវប្បធម៌ដ៏សម្បូរបែប ហើយមានភាពខុសប្លែកគ្នាជាច្រើនហាក់បីដូចជាមិនសូវបង្ហាញដោយត្រង់ៗទៅដល់អ្នកដំណើរឡើយ ពិសេសភ្ញៀវទេសចរពីលោកខាងលិច។ តែសំណាងល្អប្រជាជននៃប្រទេសនេះមានភាពរាក់ទាក់ខ្ពស់។ ពួកគេតែងចង់ឲ្យអ្នកដំណើរពីក្រៅចូលទៅលេងប្រទេសរបស់ពួកគេបើទោះជាជនបរទេសទាំងនោះមិនសូវយល់ពីទម្លាប់របស់ម្ចាស់ស្រុកក៏ដោយ។
ប្រសិនបើមានទេសចរណាម្នាក់ធ្វើខុសឆ្គង ប្រជាជនជប៉ុនក៏មិនទៅចង្អុលថាឲ្យឡើយ ច្រើនណាស់ពួកគេមើលដោយក្រសែភ្នែកមិនពេញចិត្តប៉ុណ្ណោះ។
កាយវិការមួយក្នុងចំណោមកាយវិការដែលមនុស្សស្ទើរជុំវិញពិភពលោកយល់ថាមិនអី ប៉ុន្តែសញ្ញានេះមានន័យធ្ងន់ធ្ងរបំផុតនៅក្នុងសង្គមជប៉ុន នោះគឺ លើកដៃជាសញ្ញ "OK"។
នៅប្រទេសជប៉ុនអ្នកមិនគួរលើកដៃរបស់អ្នកធ្វើជាសញ្ញា "OK" នៅទីសាធារណៈឡើយ។ អ្នកប្រហែលជាគិតថាអ្នកកំពុងតែផ្ដល់ការគាំទ្រ ឬ គ្រាន់តែប្រាប់នរណាម្នាក់ថាអ្នកមិនអីទេ ប៉ុន្តែនៅជប៉ុនគឺជាករណីដោយឡែក។
សញ្ញា "OK" គឺជាកាយវិការទារប្រាក់។ វាជាសញ្ញាបង្ហាញពីកិច្ចព្រមព្រៀងដោយសម្ងាត់ រវាងអ្នកនិងមនុស្សដែលអ្នកធ្វើសញ្ញានេះដាក់ ដោយជំនួសឲ្យការនិយាយដោយត្រង់ៗ។ ជារួមសញ្ញានេះបង្ហាញពីភាពទុច្ចរិត។
នេះមិនរាប់ដល់កាយវិការប្រចាំថ្ងៃផ្សេងទៀត ដែលអ្នកប្រព្រឹត្តដោយមិនបានប្រុងប្រយ័ត្ន ដូចជាការប្រើចង្កឹះ ឬ ញ៉ាំអាហារនៅតាមចិញ្ចើមផ្លូវជាដើម។ វាសាមញ្ញសម្រាប់កន្លែងផ្សេងនៅជុំវិញពិភពលោក តែជាឥរិយាបថឈ្លើយ និង ខ្វះសីលធម៌នៅជប៉ុន។
ឧទាហរណ៍ ដូចជាកុំដាក់ចង្កឹះគងមាត់ចាន ព្រោះធ្វើរបៀបនេះសំដៅដល់ការគោរពបូជាបុណ្យសព។ មួយទៀត ទិញអាហារតាមចិញ្ចើមផ្លូវភ្លាម ត្រូវញ៉ាំភ្លាមក្បែរកន្លែងលក់នោះ។ គោលការណ៍ជាទូទៅ "ហាមញ៉ាំនៅទីសាធារណៈ" នៅក្នុងប្រទេសជប៉ុន ពោលគឺមិនអាចដើរបណ្តើរញ៉ាំអាហារ ឬភេសជ្ជៈបណ្ដើរដូចនៅតាមបណ្តាទីក្រុងនានានៅជុំវិញពិភពលោកនេះទេ។
នៅមានទម្លាប់ស្មុគស្មាញជាច្រើនទៀតដែលអ្នកត្រូវស្វែងយល់អំពីប្រទេសដ៏ស្អាតផូរផង់នេះ បើមិនចង់ខ្មាសគេ៕