អ្នកគាំទ្រ និង​តារាៗជាច្រើននាំគ្នាលើកទឹកចិត្ត Matt Peranee ក្រោយរងពាក្យរិះគន់​ដូចព្យុះភ្លៀង

  • 2018-11-12 01:49:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​រង​នូវ​ព័ត៌មាន​ និង​ពាក្យ​រិះគន់​ដូជាច្រើន ទាក់ទង​នឹង​ដំណឹង​ទាក់ទង​ស្នេហា​ជាមួយ​ Songkarn Taechanarong ពេល​នេះ​តារា​សម្ដែង​ Matt Peranee ពិត​ជា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង ព្រម​ទាំង​នាំ​គ្នា​លើក​ទឹក​ចិត្ត​នាង​គ្រប់​គ្នា។

ផ្អែក​តាម​ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ថា​ រឿង​ថ្មី​ដែល​ជា​ស្នាដៃ​សម្ដែង​របស់​ Matt និង​ Nadech មាន​ចំណងជើង​ថា​ "សង្សារ​ខ្ញុំ​មនុស្សភព​ផ្កាយ” ត្រូវ​ប្ដូរ​ពេល​ផ្សាយ​ ដោយសារ​បច្ចេកទេស​នៃ​ដំណើរ​ការ​ថត។ បូក​ផ្សំ​នឹង​ព័ត៌មាន​ឈឺក្បាល​ផ្ទាល់​ខ្លួន​របស់​ Matt ទៀត​ ​អ្នក​គាំទ្រ​គិត​ថា​វា​ជះ​ឥទ្ធិពល​ដល់ផ្លូវចិត្តនាង​ណាស់ ហេតុ​នេះ​ពួកគេ​ក៏​បាន​នាំ​គ្នា​លើក​ទឹក​ចិត្ត​ និង​បន្ត​គាំទ្រ​នាង​ ព្រមទាំងរឿង​ភាគ​ថ្មី​នេះ​កាន់​តែ​ខ្លាំង។

មិន​មែន​ត្រឹម​តែ​អ្នក​គាំទ្រ​ទេ សូម្បី​មិត្ត​រួម​អាជីព​ដូចជា​៖ Great Warintorn, Alek Teeradetch, James Ma, Toey Jarinporn, Taew Natapohn, Mew Nittha, និង Mint Chalida ក៏​លើក​ទឹកចិត្ត​ Matt ឲ្យ​រឹង​មាំ​តតាំង​នឹង​បញ្ហា​ទាំង​នេះ​ដែរ៕

ប្រភព៖ Thai Update   ប្រែ​សម្រួល៖ យី សុធារី