Ronaldo ជិត​ឡើង​ដល់​កំពូល Top Scorer នៅ Serie A ក្រោយ​រក​បាន​១​គ្រាប់​បន្ថែម

  • 2018-11-12 01:58:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ពេល​នេះ​កំពុង​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២​នៃ​តារាង​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ Serie A ក្រោយ​រក​បាន​១​គ្រាប់​កាល​ពី​យប់​មិញ​ជួយ Juventus ឈ្នះ AC Milan ២-០។

អតីត​កីឡាករ​របស់ Real Madrid រក​បាន​គ្រាប់​ទី​៨​​ក្នុង​លីគ ក្រោយ Mario Mandzukic ជា​អ្នក​បើក​ឆាក​​រក​គ្រាប់​មុន​ឲ្យ Juventus យក​ជ័យជម្នះ​លើ AC Milan ដែល​មាន​គ្នា​១០​នាក់ ក្រោយHiguain បាន​កាត​ក្រហម ។ សម្រាប់​ជោគជ័យ​នេះ​​ក្រុម​រហស្សនាម​សេះបង្កង់​​បន្ត​ឈរ​កំពូល​តារាង​​មាន​៣៤​ពិន្ទុ មិន​ទាន់​ចាញ់​មួយ​ប្រកួត​សោះ ហើយ​ក៏​ជា​ការ​ធ្វើ​បាន​ល្អ​បំផុត​ដែល​មិន​ទាន់​មាន​ក្រុម​ណា​ធ្វើ​បាន​នៅ Serie A។​

ងាក​ទៅ​មើល​អ្នក​ទាត់​បញ្ចូល​ទី​នៅ Serie A ពេល​នេះ​កីឡាករ Krzysztof Piatek របស់ Genoa កំពុង​ឈរ​លេខ​មួយ​មាន​៩​គ្រាប់ ខណៈ Ronaldo នៅ​លេខ​ពី​មាន​៨​គ្រាប់​​ដូច​គ្នា​នឹង​ Ciro Immobile របស់ Lazio៕

អត្ថបទ៖ ហេង សុធារិទ្ធិ