Rooney បានពាន Golden Cap សម្រាប់ការបង្ហាញខ្លួន១០០ដងឱ្យអង់គ្លេស
- 2014-11-16 16:57:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rooney បានពាន Golden Cap សម្រាប់ការបង្ហាញខ្លួន១០០ដងឱ្យអង់គ្លេស
ចន្លោះមិនឃើញ
ប្រធានក្រុមជម្រើសជាតិអង់គ្លេស Wayne Rooney បានទទួលពានរង្វាន់ Golden Cap ដែលជាពានសម្រាប់កីឡាករលេងឱ្យជម្រើសជាតិចាប់ពី១០០ដងឡើងទៅពីលោក Bobby Charlton អតីតខ្សែបម្រើឆ្នើមបំផុតរបស់អង់គ្លេស។
ក្នុងពិធីទទួលពានរង្វាន់នេះមុនការប្រកួតជាមួយស្លូវើនៀ ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះបាននិយាយថា៖ “កាលពីក្មេង ខ្ញុំតែងតែស្រមៃថានឹងបានលេងឱ្យជម្រើសជាតិ ហើយពេលនេះមិនត្រឹមតែក្ដីស្រមៃក្លាយជាការពិតទេ ខ្ញុំថែមទាំងទទួលបានពានរង្វាន់កិត្តិយសនេះពីលោក Bobby Charlton ថែមទៀតផង។ នេះជាថ្ងៃល្អបំផុតសម្រាប់ជីវិតរបស់ខ្ញុំ ហើយវាគ្មានថ្ងៃអាចបំភ្លេចបានទេ”។
លើសពីនេះទៅទៀត កីឡាករដែលលេងនៅក្លិប Man Utd រូបនេះបាននិយាយពីគោលបំណងរបស់គេទៅថ្ងៃអនាគតថា៖ “មិនត្រឹមតែការចង់បានពាននេះទេ ខ្ញុំនឹងព្យាយាមឱ្យអស់សមត្ថភាពក្នុងការបំបែកកំណត់ត្រាមួយទៀតគឺអ្នកស៊ុតច្រើនជាងគេឱ្យក្រុមជម្រើសជាតិ។ ខ្ញុំទើបតែអាយុ២៩ឆ្នាំទេ ដូច្នេះខ្ញុំអាចលេងបានច្រើនប្រកួតទៀត។ លោក Carlton រកបាន៤៩គ្រាប់និង Gary Lineker រកបាន៤៨គ្រាប់ ឯខ្ញុំរកបានរកបាន៤៤គ្រាប់ហើយ នោះខ្ញុំមានឱកាសច្រើនណាស់”។
ចុចអាន៖ Welbeck ជួយអង់គ្លេសឈ្នះ ស្របពេល Isco ស៊ុតបើកមុខឲ្យអេស្ប៉ាញយប់មិញ ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖dailymail