ទូរសព្ទ​បត់​ Samsung ស៊េរី​ ២០១៩ តម្លៃ​ថ្លៃ​ស្មើ​ម៉ូតូ

  • 2018-11-12 02:33:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung បាន​ប្រកាស​ចេញ​ស្មាតហ្វូន​បត់​ស៊េរី​ថ្មី W2019 ដែល​មាន​ដាក់​លក់​ក្នុង​ប្រទេស​ចិន ជា​មួយ​តម្លៃ​ចាប់​ពី​ប្រមាណ​ ២ ៧៣២ ដុល្លារ​ ឯណោះ។

ស្មាតហ្វូន​បត់​នេះ​មាន​លក្ខណៈ​សម្បត្តិ​ពិសេសៗ​ដូច​ជា ៖

  • អេក្រង់​ក្រៅ​និង​ក្នុង​មាន​ទំហំ ៤,២ អ៊ីញ​ជា​ប្រភេទ Super AMOLED អាច​​បង្ហាញ​រូប​ក្នុង​កម្រិត FHD
  • បន្ទះ​ឈីប​ Snapdragon 845, RAM ទំហំ ៦ GB និង​អង្គ​ផ្ទុក​ ១២៨ GB/២៥៦ GB
  • កាមេរ៉ា​ភ្លោះ​កម្រិត ១២ MP+១២ MP មាន​មុខងារ​រក្សា​លំនឹង​ OIS, អាច​ Zoom បាន​ពីរ​ដង, ថត​វីដេអូ​កម្រិត 4K 60fps និង​វីដេអូ​កំពូល​យឺត​ 960fps
  • ថ្ម​ទំហំ ៣០៧០ mAh
  • ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​ចំហៀង
  • ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Oreo 8.1
  • បញ្ជាក់​ថា​ស្មាតហ្វូន​នេះ​មាន​លក់​តែ​នៅ​ប្រទេស​ចិន​ប៉ុណ្ណោះ

ចុចអាន៖

​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម