Hyundai និង Kia វិនិយោគ ២៥០ លាន​ដុល្លារ​បន្ថែម​ទៀត​ឱ្យទៅ Grab​

  • 2018-11-12 03:14:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ក្រុមហ៊ុន Grab, Hyundai និង Kia នឹង​បង្កើត​ភាព​ជា​ដៃគូ​ផ្នែក​យាន​យ​ន្ត​អគ្គិសនី​នៅ​ទូទាំង​តំ​បន់​អាស៊ីអាគ្នេយ៍ ក្នុង​បំណង​ជំរុញ​ការ​ប្រើប្រាស់​យាន​យ​ន្ត​អគ្គិសនី​នៅក្នុង​តំ​បន់​
  • ក្រុមហ៊ុន Hyundai និង Kia ដែល​ជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័​ន្ធ​ផ្នែក​យាន​យ​ន្ត​របស់​ស​ម្ព័​ន្ធ​ក្រុមហ៊ុន Hyundai Motor Group បាន​ចូលរួម​ក្នុង​វ​គ្គ​គៀង​គ​រ​ហិ​រញ្ញ​ប្ប​ទាន​របស់ Grab នា​ពេលបច្ចុប្បន្ន ដែល​រហូត​មកទល់នឹង​ពេល​នេះ​បាន​គៀង​គ​រ​ទុន​បាន​រហូតដល់​ទៅ ២,៧ ពាន់​លាន​ដុល្លារ​
  • ស​ម្ព័​ន្ធ​ក្រុមហ៊ុន Hyundai Motor Group មាន​ការ​ប្ដេជ្ញាចិត្ត​ក្នុង​ការលើកកម្ពស់​សេវា​ធ្វើ​ដំណើរគ្មាន​ផ្សែង​នៅក្នុង​តំ​បន់​អាស៊ីអាគ្នេយ៍​

សេ​អ៊ូ​ល​/​សិង្ហ​បុរី ថ្ងៃទី 07 វិច្ឆិកា 2018 - ស​ម្ព័​ន្ធ​ក្រុមហ៊ុន Hyundai Motor Group និង​ក្រុមហ៊ុន Grab Holdings Inc. (Grab) ដែល​ជា​កម្មវិធី​ផ្ដល់​សេវាកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ​ទៅ សេវាកម្ម​ដោយផ្ទាល់ (O2O) ឈានមុខ​គេ​នៅ​អាស៊ីអាគ្នេយ៍ បាន​ប្រកាស​នៅ​ថ្ងៃ​នេះ អំពី​កិច្ច​ព្រម​ព្រៀ​ង​មួយ ដែល​ក្នុង​នោះ ក្រុមហ៊ុន Hyundai Motor Company (“Hyundai”) និង​ក្រុមហ៊ុន Kia Motors Corporation (“Kia”) នឹង​វិនិយោ​គទឹកប្រាក់ 250 លាន​ដុល្លារ​បន្ថែម​ទៀត​ចូលទៅក្នុង​ក្រុមហ៊ុ​ន Grab និង​បង្កើត​ភាព​ជា​ដៃគូ​ដើម្បី​អនុវត្ត​សាកល្បង​នូ​វ​កម្មវិធី​យាន​យ​ន្ត​អគ្គិសនី​នៅ​ទូទាំង​តំ​បន់​អាស៊ីអាគ្នេយ៍​។

ក្រោម​ភាពជា​ដៃគូ​ផ្នែក​យាន​យ​ន្ត​អគ្គិសនី ក្រុមហ៊ុន Grab និង​បុត្រ​ស​ម្ព័​ន្ធ​របស់ស​ម្ព័​ន្ធ​ក្រុមហ៊ុន Hyundai Motor Group នឹង​គៀង​គរ​ភាគី​ពាក់​ព័​ន្ធ​នៅក្នុង​ឧស្សាហកម្ម​យាន​យ​ន្ត​អគ្គិសនី មក​សហការគ្នា​លើ​វិធានការ​ផ្សេងៗ ដើម្បី​លើកកម្ពស់​ការ​ប្រើប្រាស់ និង​ការ​យល់ដឹង​អំពី​យានយ​ន្ត​អគ្គិសនី​នៅក្នុង​តំ​បន់​អាស៊ីអាគ្នេយ៍​។

បណ្ឌិត Youngcho Chi ដែល​ជា​នាយក​ផ្នែក​នវានុវត្តន៍ និង​ជា​ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ & បច្ចេកវិទ្យា​របស់​ស​ម្ព័​ន្ធ​ក្រុមហ៊ុន Hyundai Motor Group មាន​ប្រសាសន៍ថា​៖ “​ក្នុងនាម​ជា​តំបន់​ដែល​ប្រមូល​ផ្ដុំ​ទៅដោយ​អ្នកប្រើប្រាស់​ដែលមាន​ចំ​នួន​កើនឡើង​លឿន​ជាងគេ​បំ​ផុត​ក្នុង​ពិ​ភព​លោក តំបន់​អាស៊ីអាគ្នេយ៍ គឺជា​ទីផ្សារ​ដ៏​ធំ​ដែល​កំពុង​មាន​ស​ន្ទុះ​ឡើង​សម្រាប់​យាន​យ​ន្ត​អគ្គិសនី​។”

លោក​បាន​បន្តថា​៖ “​តាម​រយៈ​ការ​ឈ​រ​ជើង​យ៉ាងរឹងមាំ​នៅក្នុង​តំបន់​ទាំងមូល ព្រម​ជាមួយនឹង​ការ​ព​ង្រី​កឥត​ឈប់ឈ​រ​នូ​វ​មូលដ្ឋាន​អតិ​​ថិ​ជន និង​ពាណិជ្ជករ​របស់ខ្លួន ក្រុមហ៊ុន Grab គឺជា​ដៃគូ​ដ៏​មានតម្លៃ ដែល​នឹង​ជួយ​ពន្លឿន​ដល់​ការ​ប្រើប្រាស់​យាន​យ​ន្ត​អគ្គិសនី​នៅក្នុង​តំ​បន់​អាស៊ីអាគ្នេយ៍​”​។ ជា​ដំបូង ក្រុមហ៊ុន Grab, Hyundai និង Kia នឹង​ដាក់ចេញ​ជា​បន្តបន្ទាប់​នូ​វ​គ​ម្រោង​សាកល្បង​សម្រាប់​យាន​យ​ន្ត​អគ្គិសនី​នៅក្នុង​តំ​បន់​អាស៊ីអាគ្នេយ៍ ដោយ​ចាប់ផ្ដើម​ដំបូង​នៅក្នុង​ប្រទេស​សិង្ហ​បុរី នៅ​ឆ្នាំ 2019​។ គ​ម្រោង​សាកល្ប​ងទាំង​នេះ​នឹង​ផ្ដោតលើ​ការ​ប្រើប្រាស់​យាន​យ​ន្ត​អគ្គិសនី ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ចំណាយ​សម្រាប់​ដៃគូ​អ្នកបើកបរ​របស់ Grab​។

ភាព​ជា​ដៃគូ​ផ្នែក​យាន​យ​ន្ត​អគ្គិសនី​នេះ ក៏​នឹង​ធ្វើការ​ជាមួយនឹង​ភាគី​ពាក់​ព័ន្ធ​ក្នុង​តំ​បន់ រួមមាន​រដ្ឋាភិបាល និង​តួអង្គ​នៅក្នុង​វិស័យ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ ដើម្បី​កែ​ល​ម្អ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ​សម្រាប់​យាន​យ​ន្ត​អគ្គិសនី នៅក្នុង​តំបន់ ដូចជា​ការកសាង​បណ្ដាញ​ស្ថានីយ៍​សាក​ថា​ម​ពល​លឿន ជាដើម​។ ភាព​ជា​ដៃគូ​ផ្នែក​យាន​យ​ន្ត​អគ្គិសនី ក៏​នឹង​ពិ​និត្យ​មើល​លើ​ការ​អភិ​វ​ឌ្ឍ​ន៍ក​ញ្ចប់​ថែទាំ​ពិសេស​សម្រាប់​អ្នកបើកបរ​យាន​យ​ន្ត​អគ្គិសនី​របស់ Grab និង​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​ថា​តើ​យាន​យ​ន្ត​អគ្គិសនី​អាច​ត្រូវបាន​ប្រើប្រាស់​យ៉ាងណា​ឲ្យ​មាន​ប្រសិទ្ធភាព​បំ​ផុត​នៅក្នុង​តំ​បន់​អាស៊ីអាគ្នេយ៍ ដែល​ស្ថិតក្រោម​អាកាសធាតុ​ក្ដៅ​ហើយ​សើម​។

លោក Ming Maa ប្រធាន​ក្រុមហ៊ុន Grab បាន​មាន​ប្រសាសន៍ថា​៖ “​ក្នុងនាម​ជា​ក្រុមហ៊ុន​គ្រប់​គ្រង​លើ​យាន​យ​ន្ត​អគ្គិសនី​ច្រើនជាងគេ​បំ​ផុត​នៅ​សិង្ហ​បុរី យើង​មាន​ក្ដី​រំភើប​រីករាយ​ក្នុង​ការកសាង​ភាពជា​ដៃគូ​ជាមួយនឹង​ស​ម្ព័​ន្ធ​ក្រុមហ៊ុន Hyundai Motor Group ដើម្បី​ជំរុញ​ការប្រើប្រាស់​យាន​យ​ន្ត​អគ្គិសនី​ទូទាំង​តំ​បន់​អាស៊ីអាគ្នេយ៍​។ ក្រុមហ៊ុន​យើង​ទាំងពីរ​មាន​ចក្ខុ​វិស័យ​រួមគ្នា​ជុំ​វិ​ញ​ការធ្វើ​អគ្គិសនី​កម្ម​លើ​មធ្យោបាយ​ធ្វើ​ដំ​ណើ​រ ឲ្យ​ក្លាយជា​មូលដ្ឋានគ្រឹះ​មួយ​សម្រាប់​ការ​អភិ​វ​ឌ្ឍ​ការដឹកជញ្ជូន​ឲ្យ​មាន​និ​រ​ន្ត​រ​ភាព​ផ្នែក​បរិស្ថាន និង​ចំណា​យតិច​”​។

ក្រុមហ៊ុន​ទាំងបី​ក៏​នឹង​រិះរក​វិធី​កែច្នៃ​យាន​យ​ន្ត​អគ្គិសនី ដើម្បី​បង្កើន​ប្រសិទ្ធភាព​យាន​យ​ន្ត​នេះ​សម្រាប់​កម្មវិធី​ផ្ដល់​សេវា​ធ្វើ​ដំ​ណើ​រ​។ ការ​វិនិយោគ​បន្ថែម​នេះ គឺ​ផ្អែកលើ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដែលមាន​ស្រាប់​រវាង Grab និង Hyundai ហើយ​ទុន​វិនិយោគនេះ​នឹង​ជួយ​បង្កើន​មូល​និ​ធិ​ទុន​វិ​និ​យោគ​របស់ Grab ដល់ 2.7 ពាន់​លាន​ដុល្លារ​នា​ពេលបច្ចុប្បន្ន​។ នៅពេល​នេះ Grab កំពុងតែ​ឆ្ពោះ​ទៅរក​ការ​គៀ​ង​គ​រ​ទុន​ឲ្យ​បាន​ជាង 3 ពាន់​លាន​ដុល្លារ​នៅ​ដំណាច់ឆ្នាំ​នេះ​។ ក្រុមហ៊ុន​វិនិយោគ ដែល​ស្ថិតក្នុង​រ​ង្វ​ង់​ផ្ដល់​ហិ​រញ្ញ​ប្ប​ទាន​ដល់ Grab បច្ចុប្បន្ន រួមមាន Booking Holdings, Microsoft, Toyota និង គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​នានា​នៅលើ​សកលលោក ដូចជា OppenheimerFunds, Goldman Sachs Investment Partners និង Citi Ventures​។

ក្រុមហ៊ុន Hyundai បាន​វិនិយោគ​មកលើ​ក្រុមហ៊ុន Grab ដំបូង​នៅ​ខែ​មករា ហើយ​ក្រុមហ៊ុន​ទាំងពីរ​បាន​ចាប់ផ្ដើម​ស្វែង​រក​កិច្ចសហកា​រលើ​វិស័យ​យាន​យ​ន្ត​អគ្គិសនី​។ គំនិត​ផ្ដួចផ្ដើម​របស់ Grab លើក​នេះ ដែល​បាន​ព​ង្រី​កកិច្ចសហប្រតិបត្តិកា​រ​របស់​ខ្លួន​ជាមួយនឹង​ស​ម្ព័​ន្ធ​ក្រុមហ៊ុន​រ​ថយ​ន្ត​របស់​កូរ៉េ​នេះ ដោយ​បាន​បញ្ចូល​ក្រុមហ៊ុន Kia ផង​នោះ គឺជា​ព្រឹត្តិការណ៍​សំខាន់​សម្រាប់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែ​ង​ជា​បន្តបន្ទាប់​របស់​ក្រុមហ៊ុន​ក្នុង​ការលើកកម្ពស់​ការ​ប្រើប្រាស់​ប្រើប្រាស់​យាន​យ​ន្ត​អគ្គិសនី​នៅក្នុង​តំ​បន់​អាស៊ីអាគ្នេយ៍​។

អត្ថបទ៖ ថា ម៉ាលីដា