Nasri អាច​នឹង​ត្រលប់​មក Premier League វិញ​ជាមួយ​ក្លឹប​មួយ​ក្នុង​ទីក្រុង​ឡុងដ៏

  • 2018-11-13 02:17:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ជម្រើស​​បារាំង​កីឡាករ Samir Nasri កំពុង​ធ្វើ​​តេស្ដ​ពិនិត្យ​សុខភាព​ជាមួយក្លឹប West Ham មុន​ពេល​​​ធ្វើ​ការ​ស្នើ​សុំ​ផ្លូវ​ការ​ផ្ទេរ​មក​ក្លឹប​ក្នុង​ទីក្រុង​ឡុងដ៏​​មួយ​នេះ។

Nasri ត្រូវ​បាន​អនុញ្ញាត​​ឲ្យ​ចាប់​ផ្ដើម​ហ្វឹកហាត់​​ម្ដង​ទៀត​នៅ​ក្នុង​ខែ​នេះ បន្ទាប់​ពី​​រួចផុត​ពី​ការ​ពិន័យ​១៨​ខែ​​ពី​បទ​ប្រើ​សារធាតុ​ញៀន។ តាម​ការ​ឲ្យ​ដឹង​កីឡាករ​វ័យ​៣១​ឆ្នាំ​ដែល​ជា​អតីត​កីឡាករ​របស់ Arsenal និង Mancherster City នឹង​ចូលរួម​ជាមួយ West Ham ៦​ខែ​ដំបូង​សិន និង​​អាច​ពង្រីក​បន្ថែម​កុងត្រា​នៅ​ពេល​ក្រោយ​ទៀត។

Samir Nasri នឹង​អាច​លេង​បា​ចាប់​ពី​ថ្ងៃ​ទី ១ ខែ មករា ឆ្នាំ ២០១៩ និង​អាច​ចាប់​ដៃ​មួយ​គ្រូ​ចាស់ Manuel Pellegrini ដែល​ធ្លាប់​នៅ​ជាមួយ​គ្នា​នៅ Man City។ Nasri លេង​ចុងក្រោយ​ឲ្យ​ក្លឹប​នៅ​ទួរគី Antalyaspor ប៉ុន្តែ​កិច្ចសន្យា​របស់​គេ​​បាន​​ផុត​តាំង​ពី​​ថ្ងៃ​ទី ៣១ ខែ មករា ឆ្នាំ ២០១៨។

ក្រោយ​ផុត​កុងត្រា​រយៈពេល​មួយ​ខែ Nasriត្រូវ​​ជាប់​បម្រាម​រយៈពេល​៦​ខែ​ មិន​ឲ្យ​ទាក់ទង​នឹង​​បាល់ទាត់ បន្ទាប់​ពី​​មាន​ការ​ស៊ើបអង្កេត​​លើ​ការ​​ព្យាបាល​ដោយ​ការ​ព្យួរ​សេរ៉ូម​មាន​ផ្ទុក​ជាតិ​ប៉ូវ​កម្លាំង​​ ពេល​គេ​នៅ​ទីក្រុង LosAngeles  សហរដ្ឋអាមេរិក៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ