នោះ! Bro KH លែងមែនទែនហើយ ហែក​កេរ្តិ៍​ Sis KH កប់ៗអ៊ីចឹងហ្មងអ្ហេ៎

  • 2018-11-13 02:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្វាគមន៍មកកាន់ Vlog បច្ចេកវិទ្យា! នេះថ្ងៃ Sabay សូម​នាំ​អ្នកទាំងអស់​គ្នាទៅជួបនឹង​បុរស​ម្នាក់ឈ្មោះ ហួត ហេង ហៅ Bro KH។ ចង់ដឹងថា តាំង​ពី​បង្កើត​វីដេអូ​មក វីដេអូរបស់​លោក​មួយ​ណា ធ្វើ​ឱ្យភរិយា​របស់​លោក Sis KH ខឹង​ខ្លាំង​បំផុត។

ចម្លើយ​​​គឺ វីដេអូ​ដើរ​សុំ​លុយ​គេ​​ ។ នេះ​បើ​តាម​សម្ដី​របស់ Bro KH។ Bro KH ដែល​មាន​ឈ្មោះ​ដើម ហួត ហេង បាន​​រៀបរាប់​ថា វីដេអូ​នោះ​លោក បាន​ដើរ​សុំ​លុយ​​ស្រី​ស្អាត នៅ​តាម​ផ្សារ​ទំនើប​សូរិយ៉ា។

"កាល​ហ្នឹង​ខ្ញុំ​ដើរ​សុំ​តែ​ស្រីស្អាត បើ​សុំ​ចាស់ៗ​គាត់​អត់​ខឹង​ខ្ញុំ​ទេ...តែ​ឈ្លោះ​គ្នា​មិន​បាន​យូរ​ទេ ខ្លាំង​ពីរ​បី​ម៉ោង"។

YouTuber ដែល​ចូល​ចិត្ត​ផលិត​វីដេអូ Vlog ​កំប្លែងៗ Bro KH បាន​រៀបរាប់​ថា មាន​រឿង​ជា​ច្រើន​ទៀត ដែល Sis KH ខឹង​លោក។ ដូច្នេះ​ចង់​ដឹង​ថា មាន​អ្វី​ទៀត​នោះ តោះ! សូម​ទស្សនា​វីដេអូ Vlog របស់​ Sabay ដូច​ខាង​ក្រោម៖

អត្ថបទ៖ អ៊ុំ សុភក្តិ